ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

នារីស្រស់សោភាសាច់សរខ្ចីម្នាក់ បានជិះកង់បីពីណាពីណី មកលោតទឹកពីលើស្ពានសម្លាប់ខ្លួន តែមិនបានសម្រេច បានអ្នកកាសែតជួយឃាត់.!

(ភ្នំពេញ)៖នារីវ័យក្មេងម្នាក់ជិះកង់បីឡើងមកលើស្ពានជ្រោយចង្វាបានពាក់កណ្តាលប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយមានអ្នកដំណើរជួយអន្តរាគមន៍ទាន់។


ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ កាលពីរសៀល ថ្ងៃទី១២ ខែសីហា។នារីប៉ងធ្វើអត្តឃាតមិនបានប្រាប់ពីអត្ដសញ្ញាណរបស់នាងនៅឡើយគ្រាន់តែដឹងថានាងមានអាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចនៅគោលដៅម្តុំកាំភ្លើងគួចកាណុងចុះមកយកនាងទៅសាកសួរនិងអប់រំ។ក្រោយមកសមត្ថកិច្ចក៏បានយកលេខទូរសព្ទរបស់ក្រុមគ្រួសារដើម្បីទំនាក់ទំនងឱ្យមកទទួលនាងត្រឡប់ទៅផ្ទះវិញ៕ ដោយ៖ សុវណ្ណារាជ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *