ខេត្តឧត្តរមានជ័យ÷រាល់ថ្ងៃគេសង្កេតឃើញក្រុមឈ្មួញជាច្រើនបានធ្វើការនាំធ្យូងឆ្លងដែន
តាមរថយន្តកាមរី កាត់តទ្រង់រាប់សឹបគ្រឿងដែលនាំធ្យូងឆ្លងដែនទៅប្រទេសថៃដោយមានការបើកភ្លើងខៀវពីសំណាក់លោកសាប់យឿនប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំស្រងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ប្រភពពីក្រុមឈ្មួញដឹកធ្យូងឆ្លងដែនទៅប្រទេសថៃបានបង្ហើបប្រាប់រស្មីឧត្តរអោយដឹងថាពួកគាត់ធ្វើការដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសថៃ បានអាស្រ័យដោយមានការបើកផ្លូវពីសំណាក់លោកសាប់យឿនប្រធានច្រកទ្វាអន្តរជាតិជាំទើបពួកគាត់អាចធ្វើការដឹកជញ្ជូនឆ្លងដែនបាន។
ពួកក្រុមឈ្មួញទាំងនោះបានបញ្ជាក់បន្ថែមថា៖ពួកគាត់មុននិងធ្វើការដឹកជញ្ជូនធ្យូងឆ្លងដែនបានគឺត្រូវបង់ប្រាក់អោយប្រធានច្រកទ្វាអន្តរជាតិជាំ ក្នុងមួយរថយន្តចំនួន១០មុឺនរៀលជាធ្នូរក្នុងការបើកផ្លូវ។
ប្រភពបន្តរថា ការនាំធ្យូងឆ្លងដែនត្រូវបង់លុយក្នុងមួយជើងយ៉ាងតិចណាស់៤០មុឺនរៀល ក្នុងមួយជើងទើបបានទៅដល់គោលដៅ។
ហើយបច្ចុប្បន្ននេះក្រុមឈ្មួញម្នាក់បានសម្រុកនាំទំនិញគេចពន្ធឆ្ពោះមកស្រុកអន្លង់វែងមួយថ្ងៃរាប់សិប
នេះជាហេតុផលលោក សាប់ យឿនប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំស្រងាំប្រមូលតាមរបៀបអំពើពុលរលួយយកប្រាក់ដាក់ក្នុងហោប៉ៅនិងចែកបក្ខពួកខ្លួនដើម្បីធ្វើមាន ធ្វើបាននៅក្នុងសង្គមគ្រួសារ។
តើបញ្ហានេះលោក ឈុន មង្គល មេគយខេត្តឧត្តរមានជ័យលោកបានដឹងដែរឬទេ?ឬមួយលោកបានដឹងហើយធ្វើជាមិនដឹងឮ?
លោកបានដឹងដែរឬទេដែលកូនចៅរបស់ខ្លួនបើកចំហរ អោយក្រុមឈ្មួញ នាំធ្យូង ចូលទឹកដីថៃបានរលូនបែបនេះ។
ជុំវិញករណីខាងលើក្រុមការងារយើងបានធ្វើការទំនាក់ទងទៅលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំសាងាំតាមរយះទូរស័ព្ទនៅថ្ងៃទី០១ខែមិនាឆ្នាំ២០២១នេះមិនបានទេព្រោះខលមិនចូល។
ចំណែកលោកគង់សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ម្ចាស់ទន្លេមេគង្គ យើងមិនអាចសុំការបកស្រាយរឺបំភ្លឺបានទេនៅថ្ងៃទី០១ខែមិនាឆ្នាំ២០២១នេះព្រោះគ្មានលេខទូរស័ព្វ។
យើងខ្ញុំធ្វើការរះគន់ក្នុងន័យស្ថាបនាមិនបានជាន់ពន្លិចទៅលើបុគ្គលណាមួយនោះទេ ហើយសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយឡើងវិញរៀងរាល់ម៉ោងធ្វើការ៕
ដោយ÷ម្ចាស់ទន្លេគង្គ