(ព្រៃវែង)៖ដោយសម្លឹងឃើញថា៖ការផ្ទេរកម្មសិទ្ធត្រឹមភូមិ,ឃុំ មានការជាន់ឈ្មោះគ្នា និងបាត់បង់ចំណូលចូលរដ្ឋផងនោះទើប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញច្បាប់ស្តីអំពី ឈប់ឱ្យផ្ទេរកម្មសិទ្ធទិញលក់ត្រឹមភូមិ,ឃុំ នឹងមកបង់ពន្ធប្រថាប់ត្រាវិញ។
តែផ្ទុយទៅវិញអតីតមេឃុំកំពង់ពពិល និងមេភូមិខ្សុំត្បូង បានធ្វើលិខិតផ្ទេរកម្មសិទ្ធទិញលក់ ចិត្តឯង ថែមកំណត់ថ្លៃយកលុយពីឈ្មួញ៧០០$ក្នុងមួយហិតា ឬចុះបន្ថយថ្ងៃខែក៏ថាបានចំពោះដីពាក់ព័ន្ធ បើដីមិនពាក់ព័ន្ធវិញអាចសុំចុះក្រោមហ្នឹង !។
សូមជម្រាបជូនថា៖ដីមេទឹកស្មតនេះមានទំហំសរុបជិត២០ហិតា ហើយពីមុនស្ថិតនៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង តែបច្ចុប្បន្នត្រូវបានកាត់ឆ្វាលឱ្យឃុំកំពង់ប្រាំង ស្រុកពារាំងខេត្តព្រៃវែងគ្រប់គ្រង់វិញ។
គួររម្លឹកថាកាលពីឆ្នាំ២០២១ មានក្រុមឈ្មួញអ្នកគួបជេដី២ទៅ៣ក្រុមបានប្រមូលទិញដីប្រាំងរបស់ពលរដ្ឋដែលមានព្រុំជាប់ និងដីមេទឹកស្មត ស្ទើរតែគ្រប់មួយរយភាគរយទៅហើយ ប្រគល់ឱ្យអ្នកមានប្រាក់នៅឯភ្នំពេញ។
មិនតែប៉ុណ្ណោះឈ្មួញបានឱ្យពលរដ្ឋឈរឈ្មោះកាន់កាប់ និងយកឡេះអាស្រ័យផល ដើម្បីធ្វើលិខិតទិញលក់ផ្ទេរកម្មសិទ្ធឱ្យថៅកែរអ្នកលុយ។
ប្រភពបានឱ្យដឹងថា៖បច្ចុប្បន្នឈ្មួញកំពុងរត់ការបាញ់ក្តោប ដើម្បីធ្វើប្លឹងរឹង ស៊ីដាច់ដីមេទឹកស្មតតែម្តង។
ជាមួយគ្នានោះម្ចាស់ដីបានដាក់គ្រឿងចក្រខ្នាតយក្សមួយវង់ដោយប្រើប្រាស់សុទ្ធតែ រថយន្តប្រភេទកង់១០ កំពុងសម្រុកជីកគាស់រម្លើងដីបឹងបោះពួយយកមកចាក់បំពេញដីមេទឹកស្មតជិតពេញអស់ហើយដើម្បីបំបាត់ដាន! អាជ្ញាធរ និងមន្រ្តីជំនាញហាក់រក្សាភាពស្ងៀមស្ងាត់។
ពលរដ្ឋអះអាងថា៖ដីមេទឹកស្មតត្រូវបានក្រុមឈ្មួញប្រមូលទិញកាលពី២ឆ្នាំមុន និងមានការវាស់វែងអង្កន់បោះបង្គោលយ៉ាងគ្រឹកគ្រេងបំផុត។
និងបានធ្វើលិខិតកាន់កាប គ្មានហៅអ្នកដែលមានកន្ទុយដីជាប់ព្រុំ មកផ្តិតមេដៃឬចូលរួមទល់តែសោះ។
ជាហេតុនាំឱ្យមានការង្ងើយថា៖ពួកឈ្មួញកំពុងប្រមូលទិញដីពីពលរដ្ឋ ដើម្បីរៀបចំគម្រោងស៊ីដាច់ដីមេទឹកស្មិតដែលជាដីសាធារណៈរបស់រដ្ឋ។
អាស្រ័យហេតុនេះសូមលោកចេម ប្រា អភិបាលស្រុកពារាំង និងលោកជា សុមេធី អភិបាលខេត្តព្រៃវែង មានវិធានការទប់ស្កាត់ផងទាន!ជៀសវាងពលរដ្ឋរិះគន់ថា អាជ្ញាធរនិងឈ្មួញត្រូវតែគ្នា។
ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបកស្រាយពីលោកស្រេង វ៉ាន់ថាន ម្ចាស់ដីបានទេ ព្រោះគ្មានលេខទូរស័េព្ទ។
លោកហេង ផលលៀង ប្រធានការិយាល័យភូមិបាលស្រុកពារាំងបានថ្លែងទទួលស្គាល់នៅព្រឹកថ្ងៃទី២៩,០៥,២៣នេះថា៖ពិតជាបានចុះទៅវាស់ដីមេទឹកស្មតពិតប្រាកដមែន ព្រោះខាងឃុំ និងម្ចាស់ដីជាអ្នកស្នើសុំ ធ្វើប្លឹងរឹងឬប្លឹងប្រថាបត្រាលោកមិនច្បាស់ទេ ព្រោះគេមិនទាន់រាយការណ៍មកលោក។
ប៉ុន្តែលោកថឹង សំនាង អតីតមេឃុំកំពង់ពពិលបានថ្លែងប្រាប់សារព័ត៌មាន(ម្ចាស់ទន្លេមេគង្គ)នៅព្រឹកថ្ងៃទី២៩,០៥,២៣ថា៖ការយកលុយរាប់រយដុល្លារគឺមិនពិតប្រាកដទេ តែបើពលរដ្ឋឱ្យ២ទៅ៣មុឺនរៀលមានមែន។លោកបន្តថាដីមេទឹកស្មតគឺបាញ់វាសទុកជិតមួយហិតា សមាគមន៍ និងពលរដ្ឋក៏ដឹងលឺដែរ។
រីឯលោកប៉ូ ឡាពីស្មៀនឃុំកំពង់ពពិលបានប្រាប់(ម្ចាស់ទន្លេមេគង្គ)នៅព្រឹកថ្ងៃទី២៩,០៥,២៣នេះថា៖បើសិនមានការទិញលក់ដូរដីសាធារណៈមែន? ពលរដ្ឋប្តឹងមកងាប់ហើយ រីឯទំហំដីមេទឹកស្មតលោកមិនដឹងច្បាស់ទេ។
លោកជា សារ៉នមេភូមិខ្សុំត្បូងបានថ្លែងទទួលស្គាល់ថាពិតជាការទិញលក់ដីមេទឹកស្មតដែលសេសសល់ជិតមួយហិតាពិតប្រាកដមែន លោកបញ្ចាក់ទៀតថាដីមេទឹកស្មតកាលពីមុនជិត១០ហិតា តែពលរដ្ឋចេះទន្ទ្រានយកធ្វើកម្មសិទ្ធ។
រីឯសំនួរ រឿងយកលុយ៧០០$ក្នុងមួយហិតា?លោកមិនដឹងទេ មានតែពលរដ្ឋឱ្យ២ទៅ៣មុឺនរៀលទេ។
ជាមួយគ្នានោះលោកសាត ហ៊ាង បានថ្លែងប្រាប់(ម្ចាស់ទន្លេមេគង្គ)យ៉ាងខ្លីថាពាក់ព័ន្ធមន្រ្តីសូយោដីស្រុកចុះទៅវាស់ដីមេទឹកស្មត មិនបានហៅឬជូនដំណឹងមកមេឃុំឬមេភូមិចូលរួមទេ!។
ចំពោះលោកចេម ប្រា អភិបាលស្រុកពារាំង ក្រុមការងារសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺតែចុចទូរស័ព្ទមិនចូល៕ដោយ៖សហការី