ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេងសម្រេចដកហូតមុខតំណែងវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ មកជាមន្ត្រី និងបន្ថយស័ក្តិ១ថ្នាក់

(ភ្នំពេញ) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល។

បើតាមរយៈសេចក្តីសម្រេចដែល ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សម្តេចក្រឡាហោម ក៏សម្រេចបន្ថយស័ក្តិមន្រ្តីនគរបាលរូបនេះ ឲ្យមកត្រឹមអនុសេនីយ៍ឯកផងដែរ។

បើទោះបីការដកហូតតំណែង និងការបន្ថយស័ក្តិនាយនគរបាលប៉ុស្តិ៍រូបនេះ មិនទាន់បានបញ្ជាក់មូលហេតុលំអិត ពោលត្រឹមដាក់ថា «ល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ» ប៉ុន្តែតាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ការដកតំណែងនេះសង្ស័យពាក់ព័ន្ធការចាប់យុវជន៣នាក់ រឿងគ្រឿងញៀនដោយជំរិតទារប្រាក់ចំនួន៣,៥០០ដុល្លារជាថ្នូរនឹងការដោះលែង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖

adm

Leave a Reply

Your email address will not be published. Required fields are marked *