(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៖ ដោយសុខភាព បងប្រុសទីមួយ បានប្រសើរព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗយកដំណឹង អំពីមរណភាពបងប្រុសទីពីរជំរាបគាត់។
ប្រតិកម្មដំបូង ក្រោយទទួលព័ត៌មានថា ប្អូនស្លាប់គឺភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហមនិងពោលពាក្យដដែលៗ ថាហេតុអីមិនប្រាប់គាត់។
ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗគាត់ យល់តែអ្វីដែលបារម្មណ៍ គឺក្រោយ ពេលប្អូនៗ និងក្មួយៗ ចេញផុតមកគាត់ អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់មិនមានជម្ងឺអ្វីសោះ និងបន្តនិយាយថា ហេតុអីមិនប្រាប់គាត់។
ខ្ញុំកំពុងឱយក្មួយៗតាមដាននិងលួចថតរូប គាត់ផ្ញើមកខ្ញុំ។គាត់ពិតជាពិបាកទទួលយក នូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់៕