ព័ត៌មានសន្តិសុខសង្គម

ដោយសារតែការខ្វះសមត្ថភាព លោក ម៉ន វុធី អធិការខណ្ឌ ពោធិ៍សែនជ័យ ករណីលួច ឆក់ ប្លន់ នៅបន្តកេីតមានជា ហូរហែ

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរលួចគាស់សោរផ្ទះចូលយកសម្ភារៈ បានរាយការណ៍ប្រាប់អ្នកសារ ព័ត៌មាន ឲ្យ ដឹង ថា នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមចោរបានចូលមកលួចគាស់សោរផ្ទះរបស់ពួកគាត់ ចូលរើកកាយយកសម្ភារគិតជាប្រាក់អស់ជាងប្រាំរយដុល្លារ។

ប្រភព សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អង្គភាពយើងថា នៅយប់ថ្ងៃកើតហេតុដោយសារពួកគាត់មានកម្មវិធីនៅខាងក្រៅមិនបានមកផ្ទះវិញទេ ហើយក៏បានចាក់សោរផ្ទះត្រឹមត្រូវ លុះព្រឹកឡើងទើបអ្នកជិតខាងខលប្រាប់ពួកគាត់ ឲ្យត្រឡាប់មកវិញ ទើបឃើញបាត់បាស់មួយ ដែលមានតម្លៃជាងប្រាំរយដុល្លារ ចំណែកម្ចាស់ផ្ទះមួយទៀត មិនមានការបាត់បង់អីទេ។

ប្រជាពលរដ្ឋបានប្រាប់បន្តទៀតថា ទីតាំងដែលក្រុមចោរលួចគាស់សោរផ្ទះនោះ ទីមួយផ្ទះលេខ២D និងផ្ទះលេខ៣D ស្ថិតនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយពួកវាបានធ្វើសកម្មភាពនៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ករណីចោរលួច, ចោរឆក់, គាស់ផ្ទះ, តែងតែកើតមានស្ទើររាល់យប់រាល់ថ្ងៃ ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបបាននៅឡើយ។

ជាក់ស្តែរយៈពេលពីរបីយប់ជាប់គ្នានេះ គឺមានករណីលួចរ៉ឺម៉ករបស់ពលរដ្ឋ និងជាក់ស្តែយប់នេះ ក៏ពួកវាលួចគាស់សោរផ្ទះលួចយកសម្ភារៈទៀត។ ប្រជាពលរដ្ឋរស់នៅភូមិតិក្ខប្បញោ ជាពិសេសនៅម្តុំកន្លែងកើតហេតុតែម្តង សូមសំណោមពរឲ្យលោកមេប៉ុស្តិ៍ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងនេះផង។

គួរំលឹកថា កន្លងមក បទល្មើសឆក់, ប្លន់, លួចគាស់ផ្ទះ, លួចស្លាកលេខរថយន្ត, ឆ្កិះកញ្ចក់រថយន្តស៊េរីទំនើប តែងតែកើតមានជាញឹកញាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ដូចច្នេះ គួរតែមានវិធានការណ៍ទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់បំផុត តបតាម គោលនយោបាយ ទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែរ បាន ដាក់ ចេញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *