ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាចោលួចកាច់,ក,ម៉ូតូនិងជួញដូរថ្នាំញៀននៅឃុំកំពង់ប្រាំងយ៉ាងសកម្មត្រូវជាប់ខ្នោះសមត្ថកិច្ច ស្រុកខ្សាច់កណ្តាល,,,

(ខេត្តកណ្តាល)៖បុរសម្នាក់ជាមុខសញ្ញាចោលួចកាច់,ក,ម៉ូតូនិងជួញដូរថ្នាំញៀននៅឃុំកំពង់ប្រាំងយ៉ាងសកម្

ម អស់កល្ខត្រូវ បានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស៉ីធរ ប៉ុស្តិ៍កំពង់ចំលង ប៉ុស្តិ៍សន្លុង ប៉ុស្តិ៍វិហារសួគ៌ ស្ទាក់ឃាត់ជនសង្ស័យ បាន។

កិច្ចប្រតិបត្តិការដេញចាប់មុខសញ្ញាចោលួចកាច់,ក,ម៉ូតូបានធ្វើក្រោយពីជនសង្ស័យលួច(ម៉ូតូ)នៅចំណុច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី ១៤.១១.២០២១នេះ។

ជនសង្ស័យមានឈ្មោះ សៅរ៍ សុភ័ក្ត ហៅភក្រ័ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
លទ្ធផលយកសំណាករកកូវីដ-១៩ អវិជ្ជមាន (ឃាត់ខ្លួនថ្ងៃទី១៤.១១.២០២១ វេលាម៉ោង១៤ៈ០០នាទី)។

ជនរងគ្រោះមានឈ្មោះ ជា សម្ផស្ស ភេទស្រី អាយ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអាកាសចរណ៍ស៉ីវិល មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ។
ជនរងគ្រោះបានទុកម៉ូតូខ្លួនម៉ាកHONDA Scoopy ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-7125 នៅមុខតូបកាហ្វេខ្លួនដោយមិនបានដកកូនសោចេញពីម៉ូតូ ដល់ម៉ោង១០ៈ២០នាទី ជនសង្ស័យបានជិះ
ម៉ូតូម៉ាកស៉ីរូសមកដល់បានឈប់នៅទន្ទឹមនិងម៉ូតូជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះយកទៅទិសខាងជើងតែម្តង ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោហើយភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ ហើយបានខលទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលព័ត៌មានភ្លាម លោក អធិការនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាកម្លាំងប៉ុស្តិ៍ទាំង១៨ប៉ុស្តិ៍តាមវិទ្យុទាក់ទងឲ្យឡើងចេញតាមគោលដៅពួកស្ទាក់មុខសញ្ញាខាងលើ ដល់ម៉ោង១១ៈ០០នាទី ជនសង្ស័យបានជិះម៉ូតូជនរងគ្រោះមកដល់ក្នុងឃុំស៉ីធរតាមផ្លូវជាតិលេខ៨ ក៏ផ្តួលម៉ូតូរត់ចូលក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស៉ីធរ ប៉ុស្តិ៍កំពង់ចំលង ប៉ុស្តិ៍សន្លុង ប៉ុស្តិ៍វិហារសួគ៌ ស្ទាក់ឃាត់ជនសង្ស័យ បានតែម្តង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា៖ជនសង្ស័យជាមុខសញ្ញាចោលួចកាច់,ក,ម៉ូតូនិងជួញដូរថ្នាំញៀននៅឃុំកំពង់ប្រាំងយ៉ាងសកម្ម។
ហើយបើតាមចំលើយសារភាពជនសង្ស័យថា៖ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ហើយថ្នាំញៀនដែលជាប់និងខ្លួននេះគឺយកទៅលក់បន្តរឲ្យអ្នកនៅស្រុកពារាំង តែមិនស្គាល់ឈ្មោះ។

បច្ចុបន្នជនសង្ស័យនិងវត្ថុតាង អធិការដ្ឋាននគបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តាមនីតិវិធីច្បាប់៕ដោយ៖ទូច វិមាន

adm

Leave a Reply

Your email address will not be published. Required fields are marked *