(ខេត្តបាត់ដំបង)៖នៅថ្ងៃ អាទិត្យ៣កេីតខែភទ្របទឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែសីហា ឆ្នាំ២០២២វេលាម៉ោង១០និង ០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល បានបង្ក្រាប ករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរ)បានចំនួន០២ករណីស្ថិតក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះបាននាំខ្លួនមនុស្សចំនួន១៤នាក់ស្រីនិងដកហូតបានបៀរនិងសម្ភារៈមួយចំនួន។
ក្រោយពេលនាំខ្លួនមកធ្វេីការសាកសួរនៅអធិការដ្ឋានរួចមកត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ ទៅមូលដ្ឋានវិញ៕