(ខេត្ដព្រៃវែង)៖ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១នៅម៉ោង១៤និង១៥នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃឈរបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោខ្ចកល្បាតចល័តតាមគោលដៅងាយរងគ្រោះដោយជនល្មើស ល្បាតដល់ចំនុច(ភូមិចាស់ចេញចោល)ស្ថិតនៅ ភូមិព្នៅឃុំព្រៃឈរស្រុកកំពង់ត្របែកបានប្រទះឃើញអ្នកលេងល្បែងស៊ីសង ជល់មាន់ មានគ្នាប្រហែលជាង១០នាក់ ពេលសមត្ថកិច្ចទៅដល់ ក្រុមអ្នកលេងបានរត់ខ្លះហើយសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៣នាក់រួមនឹងវត្ថុតាងមួយចំនួន ។ លោកវរសេនីយ៍ឯកសួន សំអឿនបានឲ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៣នាក់មានឈ្មោះ៖១.ឈ្មោះពិន ថុល ភេទប្រុស អាយុ៥៨ឆ្នាំនៅភូមិក្រោលឃុំគោខ្ចក ២.ឈ្មោះហេង ហ៊ាបភេទប្រុសអាយុ២៨ឆ្នាំនៅភូមិក្រោលឃុំគោខ្ចកនិង៣.ឈ្មោះអ៊ន់ ដាវីតភេទប្រុសអាយុ១៧ឆ្នាំនៅភូមិក្រោលឃុំគោខ្ចក។ក្នុងនោះវត្ថុតាងរួមមាន៖មាន់ជល់១ក្បាល, បង់រុំ កន្រ្តក២,ជញ្ចីងថ្លឹងមាន់១,ម៉ូតូ២គ្រឿងផងដែរ។ លោកវរសេនីយ៍ឯកសួន សំអឿន បានឲ្យដឹងបន្ដថា បច្ចុប្បន្ន ជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងធ្វើសាវតាជាតិ ចំពោះជនសង្ស័យទាំង៣នាក់និងវត្ថុតាង បានយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនឹងកសាងនិតិវិធីបញ្ជូនទៅស្ថាបនតុលាការសាលាដំបូងខេត្តព្រៃវែងដើម្បីអនុវត្តច្បាប់។ ចុងក្រោយលោករវសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានសំណូមពរដល់ប្រជាពលរដ្ឋដែលនិយមលេងល្បែងជល់មាន់ស៊ីសងខុសច្បាប់ទាំងអស់ សុំអោយឈប់ទៅ ហើយយកពេលវេលាជូយដល់ប្រពន្ធកូន បង្ករបង្កើនផល ចិញ្ចឹមគោក្របីមាន់ទាជ្រូកដើម្បីបង្កើនជីវភាពគ្រួសារអោយសំបូររុងរឿង ហើយចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ទាំងអស់គ្នា ពិសេសអនុវត្តវិធាន៣កុំ៣ការពារអោយបានជាប់លាប់៕
(ខេត្តបៃលិន)៖ កាលពីនៅ ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ សហការជាមួយកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ព្រាប សារុនមេភូមិផ្សារព្រំជើង និងប្រជាការពារ បានចុះធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ចាន់ វាសនា ភេទប្រុសអាយុ ៣៩ ឆ្នាំ មុខរប លក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងករណីសង្ស័យលួចបើកអនឡាញ ក្រោមការដឹកនាំដោយព្រះរាជអាជ្ញា សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងសេដ្ឋកិច្ចនិងព្រះរាជអាជ្ញាខេត្តប៉ៃលិនបានចុះដកហូតវត្ថុតាងរួមមាន៖ ០១- ម៉ូនីទឺរ ចំនួន ៥ គ្រឿង ០២- តុសំរាប់តាំងកុំព្យូទ័រចំនួន ០២ ០៣- សុីភីយូ ចំនួន ១០ គ្រឿង ០៤- គ្រាប់កាំភ្លើងចំនួន ៣ គ្រាប់ម៉ាកលុ ០៩មីលីម៉ែត្រ ០៥- ម៉ាស៊ីនព្រីនចំនួន ២ […]
(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកបានផ្តល់ថវិកាលើកទឹកចិត្ត ២០០,០០០រៀលក្នុងម្នាក់ ដល់មន្ត្រីនគរបាលក្នុងការបង្ក្រាបល្បែងជល់មាន់កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣វេលាម៉ោង១៣និង៣០នាទីនៅចំណុចវាលស្រែខាងលិចស្ថិតក្នុងភូមិក្រាំងលាវ ឃុំចាមស្រុកកំពង់ ត្របែកខេត្តព្រៃវែង។ លោកវរសេនីយ៍ឯក សួន សំអឿន បានលើកឡើងថាការលើកទឹកចិត្ដដល់មន្ត្រីនគរបាលនៅក្នុងស្រុកកំពង់ត្របែកនេះមិនមែនជាលើកទី១នោះទេហើយលោកនឹងបន្ដលើកផ្ដល់ទឹកប្រាក់លើកទឹកបន្ដទៀតចំពោះមន្ត្រីណាដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗទៀត នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែក ។ លោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែកទាំងអស់សូមមេត្តារាយការណ៍ទៅសមត្ថកិច្ចភ្លាមៗប្រសិនបើមានបទល្មើសផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន ដែលរស់នៅសព្វថ្ងៃតាមរយៈលេខទូរសព្ទដែលបានបិទផ្សាយជូន ដើម្បីឲ្យសមត្ថកិច្ចយើងចុះទៅដល់គោលដៅទាន់ពេលវេលាផងដែរ ៕