ព័ត៌មានជាតិ

រថយន្តដឹកឈើ​ក្រុម​ហ៊ុន​១គ្រឿង​ ក្រឡាប់នៅស្រុកស្ទឹងត្រង់​ ធ្លាយចេញឈើ​ប្រមាណ​ជាង៣០​ម៉ែត្រ​គូប​ ខណៈ​លិខិត​អនុញ្ញាត​មាន​ត្រឹមតែ​១៧​ម៉ែត្រ​គូប​,,,

ខេត្ដកំពង់ចាម៖ រថយន្តដឹកឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង​ បានក្រឡាប់ផ្ងារជើងធ្លាយចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង​ ប្រវែងជាង៣ម៉ែត្រ​ ខណៈ​ដែល​អ្នក​បេីកបរ​រថយន្ត​រងរបួស​ស្រាល​ម្នាក់​។

ហេតុការណ៍​នេះ​បាន​កេីត​មាន​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០២១​ នៅ​កំណាត់​ផ្លូវចូលភូមិគីឡូ៣​ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។

ប្រភព​បាន​ឲ្យ​ដឹងថា​ រថយន្ត​ដឹក​ឈេី​ខាងលេី​ មាន​លិខិតច្បាប់អនុញ្ញាត​ឲ្យ​ដឹកជញ្ជួន​ឈេី​ក្នុង​មួយគ្រឿងប្រមាណជាង១៧ម៉ែត្រ​គូប​តែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តកណ្តាល។ ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេស។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា មានរថយន្តដឹកឈើដូច​រថយន្ត​ក្រឡាប់​នេះច្រើនគ្រឿងណាស់ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាព​បែបនេះ​ជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់​ដោយ​គ្របតង់បិទជិតផ្នែកទ្រុង ឬរឺម៉ក។

ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។

ជុំវិញករណីរថយន្តដឹកឈើក្រឡាប់នេះលោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា រថយន្តដឹកឈើក្រឡាប់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ​ ចំពោះ​បើថា ដឹកលើសច្បាប់អនុញ្ញាត និងខុសប្រភេទពីលេខ៣ ទៅ​ជា​លេខ១នោះ​ លោកនឹង​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះទៅវាស់វែងពិនិត្យជាក់ស្តែង​ ៕M1

adm

Leave a Reply

Your email address will not be published. Required fields are marked *