ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភជាអង្ករចំនួន១០០តោន សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដើម្បីបម្រើអោយការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន

(ខេត្តព្រៃវែង)៖ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភជាអង្ករចំនួន១០០តោន ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថម្ភអង្ករចំនួន១០០តោននេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *