ព័ត៌មានជាតិ

មេឈ្មួញដុះស្លែរ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សម្រុកដឹកឈើចេញពីខេត្តព្រះវិហារ ចូលមកដេប៉ូឈើខេត្តកំពង់ធំ,,,

ខេត្ត​កំពង់​ធំ​៖ បទល្មើស​ព្រៃឈើ​ត្រូវ​បាន​កក្រើក​សាជាថ្មី​

បន្ទាប់​ពី​ស្ងាត់មួយដង្ហើមចង្រិត ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ ដោយ​ខុសច្បាប់​ ចេញពីស្រុករវៀង ខេត្ត​ព្រះវិហារ​ ដឹកចូលមកដេប៉ូឈើ ក្នុង​ទឹកដី​ខេត្ត​កំពង់​ធំ.ជារៀងរាល់យប់ តែមិនបានរំខានលោក នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងលោកនាយសង្លាត់រដ្ឋបាលព្រៃឈើភ្នំដែកនោះឡើយ។
ឈ្មួញ​ដ៏សកម្ម ត្រូវបានគេស្គាល់​ឈ្មោះ​លោកពិសិដ្ឋ លោកឆាត លោកធីតាកូម៉ា លោក​សាន​ លោក​ប៉ែនសង លោកហុងឈ្មួញ​រកស៊ី​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត.ដែល​បាន​ធ្វើសកម្មភាព ដឹកជញ្ជូន​តាមបណ្តោយផ្លូវជាតិលេខ៦២ ដែល​លាតសន្ធឹង​ពី​ខេត្ត​ព្រះវិហារ​ មកខេត្តកំពង់ធំ ធ្វើ​ឲ្យ​សមត្ថកិច្ច​មេព្រៃ​ បរិស្ថាន​ និងប៉ូលិសសេដ្ឋកិច្ច​ រួមទាំងស្ថាប័ន​ ក្រៅក្របខណ្ឌ​រដ្ឋ​ មួយចំនួន.ពុំហ៊ានបង្រ្កាបនោះឡើយ មិនហ៊ានបង្រ្កាប.ដោយ​សារ​តែ​ខ្លាចបែកឆ្នាំងបាយ។

យោងតាមប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ កាលពីយប់ថ្ងៃទី៤ ខែមករា​ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​ឈើ​ដោយ ខុសច្បាប់​បានដឹកតាមមធ្យោបាយ រថយន្តកូរ៉េ រថយន្ត​សាំយ៉ុង រ៉ឺម៉កនិងកាឡេថង ក្នុង​មួយយប់ចាប់ពីម៉ោង​១២រហូតដល់ម៉ោង​៥.៣០នាទីព្រឹក មានរថយន្ត ប្រមាណ​២៥ទៅ៣០គ្រឿង បានដឹកជញ្ជូន ដោយសេរី​ ដោយមិនចាំបាច់​ខ្លាច​ញញើត​សូម្បីតែ​បន្តិច​ ដោយសារ​បានសែនអ្នកតា ម្ចាស់​ទឹកម្ចាស់ដីតាមលក្ខណៈ នៃការទទួល​សំំណែន។
មហាជន​ ក៏ដូចជា​គ្រប់​មជ្ឈដ្ឋាន​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​ ខណៈ​ពេល​ព្រៃឈើ​មានហើយនាំគ្នាកាប់បំផ្លាញ.ឃុបឃិត​គ្នា​ជាប្រព័ន្ឋ មិនខុសពីមន្ត្រីគ្រាប់ល្ពៅស្ងោរនោះឡើយ ក្នុង​នោះប្រជាពលរដ្ឋ​បានសំណូមពរ ឲ្យលោក វែង​សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាជួយដាស់តឿនមន្រ្តីផ្នែក សង្កាត់​រដ្ឋបាល​ព្រៃឈើ​រវៀង.និងសង្កាត់រដ្ឋបាលព្រៃឈើ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ផង​បើសិន​លោក​រដ្ឋ​មន្ត្រី​ទុកមន្រ្តីទាំងនេះ ទៀត​ព្រៃឈើ​និងរលាយមិនខានឡើយ៕ដោយ៖ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *