(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចតែងតាំង អភិបាលរងក្រុងអរិយក្សត្រ ចំនួន៦រូប។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៧.០៤.២០២៣។ ក្នុងប្រកាសនោះ បានតែងតាំងអភិបាលរងក្រុងអរិយក្ស ចំនួន៦រូបដូចខាងក្រោម៖ ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។ ២៖ លោក ផុន គឹមឡុង។ ៣៖ លោក ស៉ឹង សុផាន់ណា។ ៤៖ លោក ជា ហ៊ោ ។ ៥៖ លោក ចាន់ គឿយ។ និងទី៦៖ លោកស្រី ធី សុវណ្ណថា ។ សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយ របស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ក្រុងអរិយក្សត្រ ដែលបង្កើតថ្មី មានសង្កាត់ចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯម […]
(ខេត្ដព្រៃវែង)៖កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈគណនីPage របស់លោកបណ្ឌិត តេង ប៊ុនថុនជាអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ផ្ដូចផ្ដើមបុណ្យផ្ការស្មីសាមគ្គីប្រមូលបច្ច័យបង្ហើយផ្លូវបេតុង៤០០ម៉ែត្រដែលមានប្រវែងសរុប១៣០០ម៉ែត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ គណនីPage លោកបណ្ឌិត តេង ប៊ុនថុនបានឲ្យដឹងទៀតថា៖ផ្លូវបេតុងដែលបានចាក់រួចរាល់បាន៩០០ម៉ែត្រ ហើយនៅខ្វះតែ៤០០ម៉ែត្រទៀត ចំណែកបុណ្យផ្ការស្មីសាមគ្គីនេះអ្នកផ្ដើមបុណ្យរួមមាន៖ ១,ឯកឧត្តម មៀច សុផាន់ណា និងលោកជំទាវ ២,លោកជំទាវ វី សាឌី និងឯកឧត្តម ៣,ឯកឧត្តម តាន់ សុខវិជ្ជា និងលោកជំទាវ ៤,លោកបណ្ឌិត តេង ប៊ុនថុន និងអ្នកស្រី។ សូមជម្រាបជូនថា៖ការផ្ដូចផ្ដើមធ្វើបុណ្យផ្ការស្មីសាមគ្គីនេះធ្វើឡើងដោយមានការសាមគ្គីរវាងកម្លាំងជាបី៖ទី១,អ្នកភូមិ ចេញកំលាំងពលកម្មក្នុងការកសាង និង ម្ហូបអាហារទទួលទានទាំងអស់គ្នា រួមទាំងកំលាំងកាយ ចិត្តរបស់ ប្រជាជនភូមិ។ ទី២,ក្រុមការងារ ដឹកនាំយុទ្ធសាស្រ្តគៀគងរកជំនួយទាំងស្មារតី កំលាំង និង សំភារៈ ។ល។ និងទី៣, សប្បុរជនជួយចេញជាស៊ីម៉ង់ និង ដែក […]
(ភ្នំពេញ )៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឲ្យមានកម្មវិធីប្រលងកាយ សម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឲ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។ ជាក់ស្តែងនៅថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២២នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆ្នាំ២០២២ នៅក្នុងបរិវេណសួនច្បារមុខវត្តបទុមវតី ប្រកបដោយភាពស្វាហាប់៕