ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់ខ្លួនអ្នកបើកបរចំនួន៤នាក់ ធ្វើការពិន័យ

ខេត្តព្រះសីហន៖រថយន្ត០៤គ្រឿងជាមួយនិងអ្នកបើកបរចំនួន៤ នារសៀលថ្ងៃទី ២២ខែមិនា ឆ្នាំ ២០២១ ត្រូវបាន កម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់ចាប់នាំយកមករក្សារទុកដើម្បីធ្វើការពិន័យអន្តរការណ៍ បន្ទាប់ពីពួក គេព្យាយាមបើករថយន្តគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថារថយន្តដែលចាប់នាំយករក្សាទុកពិន័យអន្តរការណ៍រូមមាន៖ ១ .រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។ ២. រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរ ដោយ ឈ្មោះ អ៊ឺម ឃីមភេទប្រុស អាយុ៤៦ឆ្នាំ។៣. រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយ ឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។ ៤. រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។

អ្នកបើកបរចំនួន៤នាក់ខាងលើ បើយោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ (បទមិនគោរពវិធាន ការរដ្ឋ បាល )ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែល បាន ដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតនិងគ្មានការលើកលែង។

ជាមួយគ្នានេះ លោក គួចចំរើន អិបាល នៃគណៈអិបាលខេត្តព្រះសីហនុក៏បានធ្វើការអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូល រួមក្នុងការ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *