ខេត្ដបន្ទាយមានជ័យ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស អាវុធហត្ថ ខេត្ត សហការជាមួយកម្លាំង មូលដ្ឋាន អាវុធហត្ថ
ក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការស្រាវជ្រាវពាក់ព័ន្ធករណី អំពើឃាត់កម្មដែលកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ យកមក អាវុធហត្ថ ខេត្ត ដើម្បីសាកសួរចម្លើយ ។
លោកឧត្តមសេនីយ៍បោន ប៉ិនមេបញ្ជាការអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយសាកសួរចម្លើយរួច មានជនសង្ស័យចំនួន០២នាក់ មិនពាក់ព័ន្ធករណីអំពើឃាតកម្មនោះទេ ប៉ុន្តែដោយឆែកឆេរក្នុងបន្ទប់រកឃើញមានគ្រឿងញៀនយ៉ាម៉ាចំនួន០១គ្រាប់ និងឧបករណ៍ជក់គ្រឿងញៀន និងឆ្លងកាត់ការធ្វើតេស្តទឹកនោមរកឃើញវិជ្ជមានសារធាតុញៀន។
លោកមេបញ្ជាការអាវុធហត្ថខេត្តបន្តថា ជនសង្ស័យ ១.ឈ្មោះ អាន ភេទប្រុស អាយុ១៧វឆ្នាំ បច្ចុប្បន្ន រស់នៅបន្ទប់ជួល ស្ថិតនៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ ២-ឈ្មោះ សក្កដា វាសនា ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនៅការិយាល័យគ្រឿងញៀន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២២.០៣.២០២១នេះ៕