ព័ត៌មានជាតិ

លោកហេង​ វុទ្ធី​ អញ្ជើញជាអធិបតីក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​!

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញ ជាអធិបតីក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ដែល​មានទំហំទទឹង១១ម៉ែត្រ​ បណ្ដោយ​៧ម៉ែត្រ​ នៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ដែលអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ សាងសង់​តាមលក្ខណៈ​បច្ចេកទេសក្បួនខ្នាត​​ត្រឹម​ត្រូវ​ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃ​ ហើយនិង គ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត​ 20,000$​ (ពីរម៉ឺន​ដុលា្លរ​អាមេរិក​)​ ជាអំណោយ​ដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ​ ។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់។សមាសភាពចូលរួមមាន:។– លោក ឃឹម ចិន្តា អនុប្រធានក្រុមការងារខេត្ត ចុះជួយឃុំមេសរជ្រៃ។– លោកមេឃុំមេសរជ្រៃ។– ក្រុមប្រឹក្សាឃុំមេសរជ្រៃ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាល មេ ស ជ្រៃ ស្រុកស្ទឹងត្រង់នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេ ស ជ្រៃទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង។និងត្រូវ​ចេះថែរក្សាសមិទ្ធផលដែលទទួលបាន​នាថ្ងៃនេះដើម្បី​ប្រើប្រាស់បានយូរអង្វែង។

ក្នុង​ឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់÷។១-ឧបត្ថម្ភ​ថវិកាចំនួន​ 1000$ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍។
២- យាយជី តាជី ១១នាក់ (ក្នុងម្នាក់ៗទទួលបាន ក្រមា ០១ និងថវិកា ១០,០០០៛ , តាអាចារ្យ ក្រមា០១ និងថវិកា ៥០,០០០៛។បន្ទាប់​មក​លោកឧត្តមសេនីយ៍ស្នងការ​​ និងសហការី​ បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តា នៃអធិការដ្ឋាន​នគរនគរបាលស្រុកស្ទឹងត្រង់ ដេីម្បី​ត្រៀមលក្ខណៈ​ចលនា​សាងសង់អាគារថ្មី​ជាបន្តទៀត​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *