ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

បែកធ្លាយ! នៅមន្ទីរសំរាកព្យាបាល(សុខខេង.អ៊ុំសារិទ្ធ)ពារាំងគ្រាន់តែវះកាត់ ពោះវៀនដុះខ្នែងសោះ បែរជាស្លាប់ចោលប្រពន្ធកូនទៅវិញ,,,

(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់មានអាការៈឈឺចុកពោះធម្មតា.ហើយបានទៅពិគ្រោះជំងឺ នៅមន្ទីរសម្រាកព្យាបាល (សុខ.ខេង)

ស្ថិតនៅមុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងត្រូវបានស្លាប់។
ដោយត្រូវគ្រូពេទ្យនៅទីនោះ ធ្វើការវះកាត់ពោះវៀនដុះខ្នែង ទំនងមិនស្រួល សភាពអ្នកជំងឺធ្ងន់ធ្ងរត្រដរខ្យល់ ។ ក៍បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗក្រោយធ្វើការវះកាត់រួច។

ហើយអ្នកជំងឺបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យកាលម៉ែត្រ កាលពីវេលាម៉ោង០១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣.០២.២០២១។

ប្រភពបានឱ្យដឹងថា៖ សាកសពឈ្មោះ ជាម ថុល ភេទប្រុសអាយុប្រមាណជា៦០ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមគ្រួសារសពបានលើកឡើងថា៖ កាលពីមិនទាន់ ទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល (សុខ.ខេង) ។ គឺអ្នកជំងឺមានកម្លាំងរឹងមាំ ដើរកើតធ្វើការបានធម្មតា ។
ពោលគឺរូបគាត់មិនមែនឈឺដេកដួលទេ ដោយគ្រាន់តែមានអាការៈ ឈឺចុកពោះប៉ុណ្ណោះ។

ក្នុងនោះរូបគាត់ក៍បានទៅពិគ្រោះជំងឺ នៅមន្ទីរសម្រាកព្យាបាល (សុខ.ខេង) ត្រង់ចំណុចខាងលើ មុខផ្សារស្នាយពល។
ដែលមានលោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ(ហៅពេទ្យស្រឺ) ជាម្ចាស់មន្ទីរសម្រាកព្យាបាល ។

ប្រភពដដែលបន្តថា៖ ក្រោយពិនិត្យរួចគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល (សុខ.ខេង) បានប្រាប់គ្រួសាររងគ្រោះវិញថា៖ អ្នកជំងឺ (ពោះវៀនដុះខ្នែងហើយ) រួចក៍ព្រមព្រៀងធ្វើការវះកាត់។

លុះវះកាត់រួច ស្រាប់តែអ្នកជំងឺមានអាការៈធ្វើទុក្ខខ្លាំងត្រដរខ្យល់ សង្ស័យមកពីពេទ្យវះកាត់ភ្លាត់ស្នៀតផ្ទុះពោះវៀនធំ។
ដោយមើលទៅទំនងគ្មានសង្ឃឹមថារស់ ក្រុមគ្រូពេទ្យ ក៍ប្រាប់ឱ្យក្រុមគ្រួសារអ្នកជំងឺ បញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីគេចផុតពីការទទួលខុសត្រូវ។

ប្រភពបានបង្ហើបថា៖ មូលហេតុដែលអ្នកជំងឺឈ្មោះ ជាម ថុល ស្លាប់ សង្ស័យមកពីគ្រូពេទ្យវះកាត់ភ្លាត់ស្នៀត ប៉ះមុតនិងធ្លាយពោះវៀនធំ បណ្ដាលឱ្យចេញលាមក.ក្នុងពោះ ធ្វើទុក្ខរហូតស្លាប់តែម្ដង។

ជុំវិញការចោទប្រកាន់ខាងលើសាព័ត៌រមានយើងមិនអាចសំការបំភ្លឺ ពីលោកវិជ្ជបណ្ឌិត អ៊ុំ សារិទ្ធ ម្ចាស់មន្ទីរសម្រាកព្យាបាល(សុខ.ខេង) បានទេព្រោះខលមិនចូល។

ទោះជាយ៉ាងណាក៍ដោយ៖ មជ្ឈដ្ឋានខាងក្រៅបានលើកឡើងថា៖ អ្នកជំងឺនៅមុនចូលព្យាបាល គឺមិនធ្ងន់ធ្ងរទេ លុះវះកាត់រួច។
ស្រាប់តែធ្វើទុក្ខខ្លាំងធ្លាយលាមក.ពេញពោះ ទើបពេទ្យតម្រូវឱ្យបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាល(សុខ.ខេង)ភ្លាមៗ ។
ដើម្បីគេចពីការទទួលខុសត្រូវ ជាហេតុនាំឱ្យអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ។

សារព័ត៌មានយើងរងចាំបកស្រាយរឺបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *