ព័ត៌មានសន្តិសុខសង្គម

ប៉ូសីសបានចាប់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងបានដកហូតអាវុធខ្លី១ដើម និងគ្រឿងញៀនមួយចំនួន.!

(ភ្នំពេញ)៖សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រី២នាក់កណីជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់នៅភូមិរកាក្រោម ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី៣០ខែកក្កដា។

ជនសង្ស័យឈ្មោះជី ផល្លា ហៅជក់ ភេទប្រុស អាយុ៣៨ ឆ្នាំ នៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាល២លើក។

ឈ្មោះម៉េត ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំនៅភូមិឃុំជាមួយគ្នា…ពេលចាប់ខ្លួនឈ្មោះសមត្ថកិច្ចបាន រកឃើញម្សៅក្រាម សថ្លាសង្ស័យជា ម៉ាទឹកកកចំនួន៣កញ្ចប់ ។

បន្ទាប់ពីឆែកលំនៅស្ថានឈ្មោះម៉េត ស្រីលីន សមត្ថកិច្ចបានរកឃើញបន្ថែមទៀតនូវ ម្សៅក្រាម ម៉ាទឹកកក២ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿងអាវុធខ្លី ម៉ាក់ K៥៩ចំនួន១ដើម ទូរសព្ទដៃ១ គ្រឿង និងសម្ភារវេចខ្ចប់ ប្រើប្រាស់ គ្រឿង ញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *