ខេត្តព្រះវិហារ៖ នៅវេលាម៉ោង ១០នឹង ៥៥ នាទី ត្រូវនឹងថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តបុកក្មេងស្រីអាយុ ៩ ឆ្នាំ បណ្ដាលឱ្យផុងរលាកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈពេលដែលក្មេងស្រីរងគ្រោះកំពុងតែឈរលេងនៅមុខផ្ទះ ដោយសាររថយន្តដឹកផ្លែដូងប្រភេទឡានកូរ៉េម៉ាកស្តារិចពណ៌សស្លាកលេខ(ព្រះវិហារ2B.5755) ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុច ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ខាងជើងខ្លោងទ្វាចូលវត្តដំបូកខ្មៅប្រហែល ៣០ មែត្រ ។ កុមារីរងគ្រោះរូបនោះមានឈ្មោះ ផេន លីនណា អាយុ ៩ ឆ្នាំ ឪពុកឈ្មោះ ភួង សុភស័ ហ្នឹងម្ដាយឈ្មោះ យុន គន្ធា រស់នៅភូមិកើតហេតុខាងលើ។ យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា កុមារីរងគ្រោះកំពុងតែឈរលេងនៅមុខផ្ទះខាងលិចផ្លូវខណៈពេលនោះក៏មានរថយន្តកូរ៉េពណ៌សដឹកផ្លែដូងពាក់ស្លាកលេខព្រះវិហារ 2B.5755 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ូ ចន្ទ័ ភេទប្រុសអាយុ ៣៩ ឆ្នាំ រស់នៅភូមិ សែនជ័យ ឃុំស្រអែមស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើដំណើរពីជើងទៅត្បូងក៏រេចង្កូតបណ្ដាលឱ្យបុកក្មេងស្រីរងគ្រោះខាងលើបណ្ដាលឱ្យផុងលលាដ៍ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ […]
ស្រុកទឹកផុស៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ សុន្ធីរ និងលោក ធូ ផល្លី អភិបាលរងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
(ខេត្តកំពង់ចាម)៖នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន÷ ត្រួតពិនិត្យ រៀបចំធ្វើសន្និបាត និងការធ្វើបទបង្ហាញអំពីសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការឆ្នាំ២០២១ និងទិសដៅការងារ២០២២ និងផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសលក្ខណៈសម្បត្តិនៃគោលនយោបាយដែលស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងការរៀបចំបែងចែកក្រុមពិភាក្សាដើម្បីផ្ដល់ធាតុចូលសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្តកំពង់ចាម៕ ៊