ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនដៃដល់ម្នាក់ ដែលបានយកចបវាយនិងកាប់ទៅលើភាគីម្ខាងម្នាក់ទៀត ឱ្យរបួសធ្ងន់.!

(បន្ទាយមានជ័យ)៖កម្លាំងនគរបាលស្រុកស្វាយចេកបានចាប់ជនសង្ស័យម្នាក់ដែលយកដងចបកាប់វាយទៅលើជនរងគ្រោះចំក្បាលឱ្យរបួសធ្ងន់។

លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា អំពើហិង្សាដោយចេតនាបានកើតឡើងនៅម្តុំគោកស្វាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពី ម៉ោងជាង៥ទៀបភ្លឺចូលថ្ងៃទី៣០ខែកក្កដា។

មុនកើតហេតុមានបុរស១ក្រុម ចំនួន៥នាក់៖ឈ្មោះច្រឹក ឆវន្ត,ឈ្មោះ វុធ រ៉ាវីន,ឈ្មោះ ហួ ម៉ាប់,ឈ្មោះ ច្រឹក ឆវ៉ាត់,ឈ្មោះ ងោល។

ទាំង៥នាក់មានអាយុពី២៥ដល់៣១ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេកខេត្តបន្ទាយមានជ័យ។ចំណោម៥នាក់មាន២នាក់ទាស់សម្តីគ្នាពេលជីកគាស់ដើមធ្នង់ ដោយុឈ្មោះ ងោលជាជនរងគ្រោះត្រូវឈ្មោះ ច្រឹក ឆវ៉ាត់បានយកដងចបកាប់វាយ ឈ្មោះ ង៉ោល ដោយពុំដឹងខ្លួនចំនួន២ដងចបកាប់ត្រូវចំក្បាល បណ្តាលឱ្យបែកហូរឈាមជោកខ្លួន។


ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនតែនគរបាល បានចាប់ខ្លួនយកទៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *