(ខេត្តតាកែវ)៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលស្រុកគីរីវង់ លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគីរីវង់ ខេត្តតាកែវ
ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិភ្នំដិន លោកប្រធានការិយាល័យ គយ និងរដ្ឋករ ភ្នំដិន លោកមេបញ្ជាការ វរសេនាតូចលេខ១យោធាការពារព្រំដែនខេត្តតាកែវ លោកមេបញ្ជាការវរសេនាតូចលេខ៦០៣ នគរបាលការពារព្រំដែនខេត្តតាកែវ លោក អធិការនគរបាលស្រុក លោកមេបញ្ជាការ ផ្នែកសឹករងស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោកមេឃុំ-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១២ និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមន្ទីរទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១០ ផងដែរ។