ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ឯកឧត្តម​ ម៉ៅ ធនិន​ អភិបាល​ខេត្ត​.ពោធិ៍សាត់.បាន​ដឹក​នាំ​កិច្ច​ប្រជុំពិភាក្សា​ ក្នុងកិច្ចការត្រួតពិនិត្យការ​បេីក​ដំណេីរការសាលា​រៀន​ឡើង​វិញ​ .!

(ពោធិ៍សាត់)៖ ឯកឧត្តម​ ម៉ៅ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​-១៩​ បាន​ដឹក​នាំ​កិច្ច​ប្រជុំពិភាក្សា​​ ជាមួយ​លោក​ លោក​ស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យ​អប់រំ​ យុវជន ​និង​កីឡា​ ក្រុង​/ស្រុក​ទាំង​០៧​ ដេីម្បី​ត្រួតពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង​​ ដេីម្បី​ឈាន​ទៅរកការ​បេីក​ដំណេីរការសាលា​រៀន​ឡើង​វិញ​ ក្នុង​កម្រិតណាមួយ​ ​។

ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្ដម​បានសម្រេចឱ្យចាប់ផ្តេីមបេីកដំណេីរការឱ្យបង្រៀន និងរៀន ដែលមានកម្រិតសិក្សាចាប់ពីអនុវិទ្យាល័យ​ថ្នាក់ទី៩ និងវិទ្យាល័យទាំង៧ក្រុង/ស្រុកក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២១ខាងមុខនេះ ។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នូវ​វេទិកា​ដោះស្រាយ​ក្ដី​ក្នុង​សាលា​ខេត្ត​ពោធិ៍សាត់​ នាព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ ដោយ​មាន​ការ​ចូលរួម​ពី​ លោក​ស្រី​ ម៉ែន​ ផល្លី​ អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ ឯកឧត្តម​ ទីប្រឹក្សា​ក្រសួង​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ពោធិ៍សាត់​ លោក​ លោក​ស្រី​ ប្រធាន​ អនុ​ប្រធាន​ ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ក្រុង​/ស្រុក​ទាំង​៧ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *