ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដែលកំពុងមានជម្ងឺបេះដូង!

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ

ឯកឧត្តម ស៊ីវ រុន ឯកឧត្តម ផាន់ ចាន់ដារ៉ា ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមជាមួយសហការី អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានជម្ងឺបេះដូងកំពុងត្រៀមចូលវៈកាត់នៅសប្តាហ៍ក្រោយ។

ក្នុងឱកាសនៃការសួរសុខទុក្ខនោះដែរ ឯកឧត្តម ស៊ីវ រុន ជំនួសមុខឱ្យសមាជិក សមាជិកា ក្នុងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានសម្ដែងនូវមនោសញ្ចេតនានិងទឹកចិត្តព្រួយបារម្ភចំពោះ ឯកឧត្តមប្រធាន និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ថែទាំ និងអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ។

ថវិកាដែលបាននាំយកប្រគល់ជូនឯកឧត្តមប្រធាន ចំនួន ៣,២៨០,០០០រៀល និង ១.៥០០ដុល្លារ ដែលជាថវិកាចូលរួមចំណែករបស់សមាជិក សមាជិកា របស់ក្រុមប្រឹក្សាខេត្ត និងសហការី ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *