ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីម្នាក់​ បានស្លាបបាត់ជីវិត ខណៈ​ពេលដែល លិចទូកដចម្លង នៅស្រុកកោះសូទិន​ 

(ខេត្តកំពង់ចាម)៖ ​កាលពីរសៀលថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២២ មានករណីលិចទូក​ដ​ ១កន្លែង បានកើតឡើង នៅចំណុចស្ពានអូងគោ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ (ទីតាំងនេះ គឺជាព្រំប្រទល់រវាងស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ និងស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ) បណ្តាលឲ្យក្មេងស្រីម្នាក់​ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល ទូកកំពុងចម្លងមនុស្សស្រីប្រុសប្រមាណជិត ២០នាក់ និងម៉ូតូ ចំនួន ៦គ្រឿង ។

បេីតាមការបញ្ជាក់​ ពីប្រជាពលរដ្ឋ​ នៅតំបន់នោះបានឲ្យដឹងថា​ នៅពេលទឹកឡេីងម្តងៗ តែងតែមានទូក​ ដ​ ចំលង​នៅចំណុចកេីតហេតុនេះ​ ដោយទូក​ ដរ​នោះ គេធ្វេីអំពីឈេី​ និងក្រងឬស្សីយកទូក ២ភ្ជាប់គ្នា​ ដេីម្បី ចម្លងមនុស្ស​ និងម៉ូតូ​  ជាអកុសល ស្រាប់តែទូកដរបានលិច​ ទំនងអាចមកពីទូកផ្ទុកមនុស្ស និងម៉ូតូហួសលើសកំណត់ ទើបបណ្តាលឲ្យកេីតហេតុយ៉ាងដូច្នេះ ។

​បច្ចុប្បន្ន​ ក្មេងស្រីវ័យ ១២ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតនោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកធ្វេីបុណ្យតាមប្រពៃណីហើយ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *