(ខេត្តបៃលិន)៖ កាលពីនៅ ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ សហការជាមួយកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ព្រាប សារុនមេភូមិផ្សារព្រំជើង និងប្រជាការពារ បានចុះធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ចាន់ វាសនា ភេទប្រុសអាយុ ៣៩ ឆ្នាំ មុខរប លក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងករណីសង្ស័យលួចបើកអនឡាញ ក្រោមការដឹកនាំដោយព្រះរាជអាជ្ញា សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងសេដ្ឋកិច្ចនិងព្រះរាជអាជ្ញាខេត្តប៉ៃលិនបានចុះដកហូតវត្ថុតាងរួមមាន៖
០១- ម៉ូនីទឺរ ចំនួន ៥ គ្រឿង
០២- តុសំរាប់តាំងកុំព្យូទ័រចំនួន ០២
០៣- សុីភីយូ ចំនួន ១០ គ្រឿង
០៤- គ្រាប់កាំភ្លើងចំនួន ៣ គ្រាប់ម៉ាកលុ ០៩មីលីម៉ែត្រ
០៥- ម៉ាស៊ីនព្រីនចំនួន ២ គ្រឿង
០៦- ខ្សែអ៊ីនធឺណិត network ពណ៌ខៀវចំនួនមួយកេះធំ និងពណ៌ខ្មៅចំនួន ៦ ដុំតូច
០៧- keyboard ចំនួន ១១
០៨- ដុំហាដឌីស ចំនួន ០២ ដ
០៩- ដុំមិនស្គាល់ម៉ាកចំនួន ០១ ដុំតូច
១០- ម៉ាស៊ីនទុកភ្លើង ចំនួន ០៦ គ្រឿង
១១- ស្លាកលេខនគរបាលចំនួនពីរសន្លឹក នគរបាល 2-7115
១២- វ៉ាយលេស WiFi ចំនួន ០១ គ្រឿង
សមត្ថកិច្ចជំនាញបានឆែកឆេររួច វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបៃលិន៕