ព័ត៌មានសន្តិសុខសង្គម

ចៅហ្វាយស្រុកបាទីបានប្រាប់ទៅមេឃុំត្នោតឲ្យសរសេរលិខិតជូនដំណឹងពលរដ្ឋដកបង្គោលថ្មដាំលើដីរដ្ឋចេញដោយខ្លួនឯង

(ខេត្តតាកែវ )៖ វត្តមានបង្គោលថ្មរាប់សិបដើមនៅដាំលើដីលិចទឹកដែលជាដីរបស់រដ្ឋនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី លោក ភួន ឈីម អភិបាលស្រុកបាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា លោកបានប្រាប់ទៅលោកមេឃុំត្នោតឲ្យចាត់វិធានការណ៍ដកបង្គោលថ្មដែលបានដាំវាទីយកធ្វើជាកម្មសិទ្ធឯកជននោះហើយ។

លោកអភិបាលស្រុកបាទីបានបញ្ជាក់ថា លោកបានបញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ត្រូវចេញសេចក្តីជូនដំណឹងទៅពលរដ្ឋដែលអាស្រ័យផលដីលិចទឹករបស់រដ្ឋ ធ្វើយ៉ាងណាដកបង្គោលថ្មដែលបានដាំវាទីយកដីរដ្ឋនោះចេញដោយខ្លួនឯងឲ្យបានឆាប់បំផុត ពុំនោះទេរដ្ឋបាលស្រុកបាទីនិងទៅដកយកបង្គោលថ្មដែលបានដាំនោះយកមកទុកនៅសាលាស្រុកទាំងអស់។ ហើយរឿងនេះ បើមានអ្នកមានលុយឬអ្នកជាប់ពាក់ព័ន្ធនៅពីក្រោយខ្នងក្នុងការគៀងគបំផុសបំផុលដើម្បីទិញដីរដ្ឋពីប្រជាជននៅចំនុចខាងលើនេះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។
សូមបញ្ជាក់ថា ដីលិចទឹករបស់រដ្ឋស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី នេះ មានសារសំខាន់ណាស់ ព្រោះបើរដូវវស្សាគឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជំលៀសទឹកជំនន់ជនលិច រដូវប្រាំង គឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថាជាដីរដ្ឋ។ ទើបតែមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយករាប់សិបហិចតាដោយគ្មានមូលហេតុ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *