ខេត្តកំពត: សហគមន៍ព្រៃឈើភ្នំជប់(ជ្រោះកង្កែប)នេះស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំស្រុកទឹកឈូខេត្តកំពត
ពលរដ្ឋជាច្រើនគ្រួសារ មិនសប្បាយចិត្តជុំវិញករណី ដែលឈ្មួញមានគ្រឿងចក្រកាយដីភ្នំសហគមន៍ព្រៃឈើ យកដីលក់ហើយ ថែមទាំងធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើនប្រហែលជាមានខ្សែធំ ទើបមិនរំខានសមត្ថកិច្ចពាក់ព័ន្ធ។
លោក កុយ យ៉ា មេឃុំព្រៃឃ្មុំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា ព្រៃឈើសហគមន៍ ភ្នំជាប់(ជ្រោះកង្កែប) ស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំស្រុកទឹកឈូ ខេត្តកំពត មានសរុប៨៥ហិចតា ក្រោយមកមានក្រុមហ៊ុនពីរ ក្រុមហ៊ុន ហុកចិន្តា យកថ្ម និង ក្រុមហ៊ុនគឹម វុទ្ធី កាយយក អាចម៍ដីលក់។
ប្រជាសហគមន៍ មិនហ៑ានប៉ះពាល់ព្រៃឈើភ្នំសហគមន៍សូម្បីតែមួយសរសៃទាំងដែលភ្នំសហគមន៍នេះនៅកណ្ដាលភូមិរបស់គាត់បែរជាមន្រ្តីបើកដៃអោយឈ្មួញលក់អាចម៍ដីយកទាំងភ្នំយកទាំងសម្បត្តិធនធានធម្មជាតិរបស់ប្រជាពលរដ្ឋទៅធ្វើជាមុខរបរឯកជនដូចនេះតើច្បាប់និងលក្ខន្តិកៈដែលអោយបង្កើនសហគមន៍នោះទៅឯណាទៅវិញទៅ,,,?។
លិចមុខក្រុមហ៊ុន សុះ អាណា ១ទៀតដែលកំពុងបញ្ចេញសកម្មភាព ដឹកអាចម៍ដីលក់យ៉ាងគឃ្លើន ថែមទាំងធ្វើរបងហ៊ុំព័ទ្ធ បំពានដីភ្នំ សហគមន៍ភ្នំជប់(ជ្រោះកង្កែប)ខាងត្បូងឈៀងខាងលិច យកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួន។
រដ្ឋបាលស្រុកទឹកឈូបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី៨ខែសីហា.វេលាម៉ោង ៩:៥០នាទីព្រឹកនេះថា គាត់មិនបានទទួល អាជ្ញាប័ណ្ណពីក្រុមហ៊ុន គឹម វុទ្ធី នោះទេ។
លោក.នាក់សុវណ្ណារី.អភិបាលស្រុក ទឹកឈូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងនាព្រឹកម៉ោង១០:០៩ថ្ងៃខែឆ្នាំដដែលថា ករណីកាយដីភ្នំ ក្រុមហ៊ុនត្រូវមាន អាជ្ញាប័ណ្ណចំនួនបី បើចង់មើលចាំថ្ងៃច័ន្ទ មកស្រុកទឹកឈូ។
បើតាមបទសម្ភាសន៍ រវាងអ្នកសារព័ត៌មាននិង លោក រដ្ឋបាលស្រុក និងលោក.នាក់ សុវណ្ណារី.អភិបាលស្រុកគឺខុសគ្នា ហើយជាចង់បញ្ចប់លោកអភិបាលស្រុកគាត់ប្រាប់ថា ពាក់ព័ន្ធក្នុងករណីខាងលើ សួរទៅប្រធានមន្ទីរ រ៉ែនិងថាមពលខេត្ត
ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីសំណាក់លោក សោមវិចិត្រ មន្ទីររ៉ែ និងថាមពលខេត្តកំពតបានដោយសារខលទៅគាត់ ៗប្រាប់ថាជាប់រវល់ប្រជុំ។
ដូច្នេះយើងឃើញថា៖ ការកាយដីភ្នំលក់នេះវាបានធ្វើអោយបាត់បង់ផលប្រយោជន៍ និងចំណូលចូលថវិការដ្ឋជាច្រើនដូចជាកម្រៃសុំអាជ្ញាប័ណ្ណធនធានរ៉ែ បង់សួយសារ៉ែ និងពន្ធដារផ្សេងៗទៀត
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដឹកនាំមន្ទីរជំនាញខាងរ៉ែ និងថាមពល រួមជាមួយមន្ទីរបរិស្ថាន មេត្តាសិក្សារឿងនេះឡើងវិញផង កុំបណ្តោយអោយឈ្មួញធ្វើអ្វីតាមទំនើងចិត្តមិនគោរពច្បាប់ ។
ក្រុមការងារអ្នកសារព័ត៌មានយើងស្នើសុំដល់ម្ចាស់ក្រុមហ៊ុន ជួយបញ្ជាក់ពីអាជ្ញាប័ណ្ណដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំតទៅទៀត។
ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕