ព័ត៌មានជាតិ

លោក ឈឿន សុចិត្តស្នងការខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីរៀបចំបើកវគ្គបណ្តុះបណ្តាលស្តពីច្បាប់ បទបញ្ជា និងនីតិវិធី!

(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល

បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល(លគ.ខប)។

ទន្ទឹមនោះ ក្នុងវគ្គបណ្តុះបណ្តាលខាងលើមានសិក្ខាកាមទាំងនគរបាលននិងកងរាជអាវុធហត្ថទាំង១១ស្រុក/ក្រុង សរុបចំ នួន១៦៩នាក់។

adm

Leave a Reply

Your email address will not be published. Required fields are marked *