(ភ្នំពេញ) ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់បានរថយន្ត ៨៨គ្រឿង និងម៉ូតូ ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី១ សីហា ឆ្នាំ២០២១។ អ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ម៉ឺនរៀល ចំណែករថយន្ត ១លានរៀល ដោយគ្មានការលើកលែងឡើយ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ៕