ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

(ភ្នំពេញ)​ ៖​ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ​ បានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលច្រាំងចំរេះ២​ ធ្វេីការចុះបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅវេលាម៉ោង ១៤និង ៣០​ នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ​ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់រួមមាន​ ៖​ ១.ឈ្មោះ ខ្មន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ​ ខ សង្កាត់​ ច្រាំងចេះរេះទី២ ខណ្ឌ​ ឬស្សីកែវ​ រាំជធានីភ្នំពេញ មុខ​ មិនពិតប្រាកដ។ ២.ឈ្មោះ លឹម​ ស្រីកែវ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ​ ខ សង្កាត់​ ឬស្សីកែវ​ រាជធានីភ្នំពេញ មុខរបរ​ មិនពិតប្រាកដ។

សម្ភារ:ដកហូត:
ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ២៨កញ្ចប់តូចនឹង០១កញ្ចប់ធំល្មម។

បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេី​ រួមទាំងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *