ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៧នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

(ខេត្ដបន្ទាយមានជ័យ)

៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុស ស្រី ជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

នៅវេលាម៉ោង០២រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្ត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យូសុះ រូសាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដកហូតបានវត្ថុតាងម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកកចំនួន០៧ កូនថង់តូច និងកម្ទេចថ្នាំពណ៌ក្រហមលាយម្ស៉ៅក្រាមពណ៌សថ្លា០១ កូនថង់តូច,បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ ,បំពង់ចូលគ្រឿងញៀន ០១ និងទូរសព្ទ័ ០១ គ្រឿង។

លោកអធិការបានបន្តថា៖ក្រោយពីឃាត់ខ្លួននិងធ្វើការសួរនាំឈ្មោះ យូសុះ រូសាត់ ព្រមទទួលសារភាពនោះមក កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននិងប៉ុស្តិ៍រដ្ឋបាល បានបន្តស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ទៀតជាបន្តបន្ទាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ២០ នាទី ព្រឹក ១-ឈ្មោះ ស្រី ចំរុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបាន ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក០៣ កូនថង់តូច, ២-ឈ្មោះ ស៊ុន គឹមសល់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងទូរស័ព្ទដៃ០១គ្រឿង, ៣-ឈ្មោះ ស ណារុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិភ្នំធំថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះ រឿង បូង៉ា ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យសម្ភារៈ ទូរសព្ទ័ ០១ គ្រឿង, ៥-ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅបច្ចុក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូត: ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកកចំនួន៤ កូនថង់តូច, ថ្មពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ , ៦-ឈ្មោះ តូច ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូត: ម៉្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូច សម្ភារៈដកហូត: ទូរសព្ទ័ ០១គ្រឿង។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា៖ ជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *