ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងកាលពីយប់មិញ បណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង.!

( ភ្នំពេញ)៖ រថយន្តទំនើបបុកជាមួយរថយន្តធុនធំ ពេញ
ទំហឹងបណ្តាលឱ្យ រងការខូចខាតធ្ងន់ធ្ងរ នៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១ ខែសីហា ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ៖ មានបុរសម្នាក់បើករថយន្តស៊េរីទំនើប តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តធុនធំបើក ក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកចំពីមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរ ដូចគ្នា ឯអ្នកបើកបរទាំងសងខាងរងរបួសតិចតួច ។

ក្រោយកើតហេតុភាគីទាំងពីរសម្របសម្រួលគ្នា មិនទាមទារសំណងរាល់ការខូចខាត សុខចិត្តហៅរថយន្តមកស្ទូចទៅជួសជុលរៀងខ្លួនហើយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *