ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់ នៅក្រុងច្បារមន!

(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលរបួសទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រ៣-៤ ស្ថិតនៅភូមិតាម៉ុស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

នៅមុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ សេរី២០២១ពណ៌ខ្មៅស្លាកលេខ កំពង់ស្ពឺ1S 9694 បើកពីលិចទៅកើត។
អ្នកបើកបរឈ្មោះ សាយ គីមតិញភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិព្រៃពាមខ្លី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(របួសស្រាល)។

លុះពេលបើកមកដល់ចំណុចខាងលើ បានបើកបុកម៉ូតូ០១គ្រឿងសេ១២៥សេរី២០១២ ពាក់ស្លាកលេខកណ្តាល1Q 1200។
អ្នកបើកបរឈ្មោះ សាន សុភាក់ ភេទស្រីអាយុ៣០ឆ្នាំរស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសធ្ងន់)។

ដែលកំពុងបើកកើតពីទៅលិច ផ្ទុយគ្នា
បណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖
មនុស្សរបួសធ្ងន់០១នាក់ស្រី(អ្នកបើកម៉ូតូ)-របួសស្រាលចំនួន០១នាក់ប្រុស(អ្នកបើកបរម៉ូតូ)
-ម៉ូតូខូចខាតធ្ងន់ចំនួន០២គ្រឿង
វត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនិតីវិធី៕ដោយ៖ចិត្រា ឆន្ទះ

adm

Leave a Reply

Your email address will not be published. Required fields are marked *