ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅស្រុកកៀនស្វាយ ចាប់បានតែមាន់ ចំនួន២ក្បាល់ ដែលរត់មិនទាន់…

(ខេត្តកណ្ដាល)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង១០នាទីក្នុងព្រៃជាប់មាត់បឹងថាសក្នុង ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានការលួចលេងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដែលស្មានតែកិច្ចបង្ក្រាបបានរួមមានសម្ភារៈមួយចំនួនដូចជា
**សម្ភារៈចាប់យករួមមានៈ
១/ សត្វមាន់ចំនួន ០២ក្បាល
២/ កន្ត្រក់សម្រាប់ដាក់សត្វមាន់ចំនួន០២
៣/ស្កុតរុំជើងមាន់ចំនួន០៣ដុំ រុំអស់
៤/ទ្រនាប់ជើងចំនួន១គូរ
៥/សំបក់ដបទឹកសុទ្ធចំនួន២
**សភាពរឿងហេតុ:នៅថ្ងៃ ខែ ឆ្នាំ ដដែលវេលាម៉ោងដូចខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជល់មាន់នៅចំណុចកើតហេតុខាងលើ មានការលេងល្បែងស៊ីសងខុសច្បាប់
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុធ្វើការបង្ក្រាប តែដោយសារទីតាំងចំណុចកើតហេតុស្ថិតនៅក្នុងព្រៃជ្រៅផ្លូវឆ្ងាយ នឹងមានផ្លូវបំបែកច្រើន មុខសញ្ញាលែងល្បែងជន់មាន់បានដឹងខ្លួនមុន រត់គេចខ្លួនបាត់អស់ បន្សល់ទុកវត្ថុតាងខាងលើនៅកន្លែងកើតហេតុ។
កម្លាំងសមត្ថកិច្ចយើងបានប្រមូលយកវត្ថុតាងទាំងនោះ បញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្បែងសុីសងខាងលើនឹងបន្តនីតិវិធី។
គួររំលឹកថានៅក្នុងទឹកដីខេត្តកណ្ដាល សំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងមាន់ជល់មាន់ជល់ តាមទូរទស្សន៍ អនឡាញអាប៉ោងនិងល្បែងជាច្រើនទៀត រីកដូចផ្សិតដែលអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបមិនចេះអស់តើអ្នកបើកល្បែងស៊ីសងទាំងនេះជានរណាបានជាហ៊ានបើកល្បែងស៊ីសងទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចការបង្ក្រាប ពី អាជ្ញាធរមានសមត្ថកិច្ច ហើយតើអាជ្ញាធរខេត្តកណ្ដាលមានសមត្ថភាពបង្ក្រាបល្បែងអស់ទៅនេះដែរឬទេ បានជាអ្នកបើកល្បែងមិនខ្លាចដូច្នេះឬមួយក៏អ្នកបើកល្បែងស៊ីសងអស់ទាំងនោះបានផ្ដល់លាបសក្ការៈជូនពួកគាត់អស់រួចទៅហើយបានជាអាចបើកបានដោយរលូននិងចាប់មិនចេះអស់ដូច្នេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *