ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យឧក្រិដ្ឋកម្ម៥នាក់ រួមនិងអាវុធច្នៃ ២ដើមព្រមទាំងគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំផងដែរ.!

(បាត់ដំបង)៖ នគរបាលបានធ្វើការចុះបង្ក្រាប ករណីគ្រឿងញៀន និងបានចាប់ជនសង្ស័យប្រុស ស្រី ចំនួន ៥នាក់ ដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន និងកាំភ្លើងច្នៃចំនួន ២ដើម។

នគរបាលស្រុកបវេលបានប្រាប់ឲ្យដឹងថា÷ ប្រតិបត្តិការបង្ក្រាបករ ណីជួញដូរគ្រឿងញៀននេះធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី ១១ និងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ នៅ ភូមិអូរដូនពៅ ឃុំឃ្លាំងមាស និងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេតខេត្តបាត់ដំបង។


ជនដែលចាប់ខ្លួនឈ្មោះជុន លីម ភេទស្រី អាយុ ៣៩ឆ្នាំ, ឈ្មោះរួម ម៉ាល័យ អាយុ ២៩ឆ្នាំ, ឈ្មោះរួម សំអុលអា យុ ៣៨ឆ្នាំ, ឈ្មោះកែវ ចាន់រ៉ាអា យុ ២៦ឆ្នាំ និងឈ្មោះសុន គន្អា អាយុ៣៨ ឆ្នាំរស់ ទាំងអស់គ្នាបានរក្សាទុក ប្រើប្រាស់សារធាតុញៀនល្មើសច្បាប់ រស់នៅឃុំឃ្លាំងមាស ឃុំបវេល ឃុំតាក្រី ក្នុងស្រុកបវេល។
រីឯវត្ថុតាងដែលដកហូតបានរួមមាន: ម្សៅក្រាមពណ៌ សថ្លាច្រកក្នុងថង់ប្លាស្ទីកថ្លាចំនួន ២៥ថង់ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE, ថ្នាំគ្រាប់សំប៉ែត ពណ៌ផ្កាឈូកមានអក្សរ WY ចំនួន ១០គ្រាប់សង័្សយជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា , ទូរស័ព្ទដៃចំនួន ០៣គ្រឿង, កាំភ្លើងខ្លីកែច្នៃចំនួន ០២ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។


បច្ចុប្បន្នទាំងវត្ថុតាង ក៏ដូចជាជនសង្ស័យត្រូវនគរបាលស្រុកបវេលកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *