(ខេត្ដព្រះសីហនុ)៖ មួយរយៈកន្លងមកនេះគេសង្កេតឃើញថាទីតាំងហ្គេមបាញ់ត្រីអនឡាញខុសច្បាប់ជាច្រើនកន្លែងកំពុងរីកដូចគ្រាប់ជីនៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្នុងសង្កាត់លេខ ២ នៃខេត្ដព្រះសីហនុ។
ប្រភពពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ពួកគាត់ដែលជាអាណាព្យាបាលក្មេងៗ មិនពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានក្នុងការមិនបង្ក្រាបល្បែងស៊ីសងទាំងនេះ ធ្វើឱ្យកូនៗរបស់ពួកគាត់វក់វង្វេងនិងល្បែងទាំងនេះ ពីមួយថ្ងៃទៅមួយថ្ងៃភ្លេចការរៀនសូត្រ ។
ពលរដ្ឋដដែលបន្តថា ចំពោះទីតាំងហ្គេមបាញ់ត្រីអនឡាញ នេះអាជ្ញាធរដឹងឬមិនដឹងនោះទេទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីអស់ទាំងនេះ ព្រោះការបើកល្បែងស៊ីសងទាំងនេះគឺបើកលក្ខណៈជាជំហរមិនមានការបិទបាំងអ្វីទេ ។
ពលរដ្ឋបានលើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយទេដឹងបានជាទីតាំងល្បែងស៊ីសងប្រភេទអនឡាញនេះបើកបានយ៉ាងរលូនទៅវិញដោយមានកិច្ចសន្យាហើយនោះ។
ពលរដ្ឋលើកឡើងបន្ដថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញករណីខាងលើនេះអង្គភាពសាកយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមួយណាបាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងរង់ចាំផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីពីអាជ្ញាធរ សមត្ថកិច្ចនិងសមុីភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការដើម្បីឲ្យពលតដ្ខអស់មន្ទិលសង្ស័យ ៕