ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកដីរបស់លោក ជុំ ខាន់ កំពុងបំផ្លាញផ្លូវបេតុងអាមេ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅស្រុករំដួល!

(ខេត្ដស្វាយរៀង )៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។

ជាក់ស្ដែងផ្លូវបេតុងអាមេមួយខ្សែត្រូវបានក្រុមរថយន្ដដឹកដីរបស់លោកជុំ ខាន់ កំពុងបំផ្លាញរងការខូចខាតយ៉ាងដំណំ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងអាមេចូលទៅអធិការដ្ឋាននគរបាលស្រុករំដួល ក្នុងភូមិចក ឃុំ កំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង។

ពលរដ្ឋបានលើកឡើងថា បើក្រឡេកមើលលើផ្លូវជាតិលេខ១៣វិញ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិល ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច ផ្លូវខាងមុខរថយន្ដចូលចាក់បំពេញ ។

លោកមេឃុំកំពង់ចក បានប្រាប់អ្នកសារព័ត៌មានយើងថា លោកបានឲ្យខាងចុះធ្វើកិច្ចសន្យាអស់ហើយឲ្យ ក្រុម ហ៑ុន ឡានដឹកដីធ្វើសងយើងវិញទាំងអស់។

លោកជុំ ខាន់ ម្ចាស់ក្រុមហ៑ុនឡានដឹកដីបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ចំពោះករណីឡានដឹកដីរបស់លោករត់លើផ្លូវនេះបណ្ដាលខូចលោកបានសម្របសំរួលជាអជ្ញាធរអស់ហើយ ហើយលោកនឹងធ្វើសងវិញ ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ ថា អជ្ញាធរភូមិ ឃុំ ស្រុក មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមរថយន្ដដឹកធ្ងន់ៗបែបនេះរត់នៅលើផ្លូវនេះទេព្រោះថាផ្លូវបេតុងអាមេមួយខ្សែនេះមានកម្រាស់ស្ដើងហើយដែកទំហំលីតូចដូច្នេះមិនគូរឲ្យរថយន្ដដឹកធ្ងន់តាមនេះឡើយបើនៅតែបណ្ដោយបែបនេះទៀតរងការខូចខាតកាន់តែខ្លាំងជាមិនខាន ព្រោះថាផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច។

ពលរដ្ឋសង្ឃឹមជឿជាក់យ៉ាងមុតមាំ ទៅលើលោកហែម សុីណា អភិបាលបាលស្រុករំដួល ដែលលោកតែងតែដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានកន្លងមក ថានឹងមានចំណាត់ការចំពោះករណីរថយន្ដដឹកដីបំផ្លាញផ្លូវនេះ ក៍ដូចជាដើម្បីរក្សាបរិស្ថានសោភ័ណភាពទីក្រុងផងដែរ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *