ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ពេលនេះម្ចាស់ផ្សារសុំបិទខ្ទប់(ផ្សារមង្គលបុរី)មុនផ្ទុះកូវីដ១៩ហើយ ដោយសារតែវិជ្ជមានរាប់សិបនាក់ក្នុងខេត្តមួយនេះ.!

(បន្ទាយមានជ័យ)៖  ម្ចាស់ផ្សារតាយ៉ាវឬផ្សារមង្គលបូរីថ្មីក៏សុំបិទខ្ទប់ឱ្យហើយមុនផ្ទុះកូវីដ១៩ដោយវិជ្ជមានអាជីវកររាប់សិបនាក់។ ក្រោយពេលបិទខ្ទប់ផ្សារមង្គលបូរីនៅភូមិឬស្សីក្រោកឃុំស្រីក្រោកស្រុកមង្គលបូរីដែលនៅជិតគ្នាកាលពីអំឡុងសប្តាហ៍នេះ។

លោកពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីបានឱ្យដឹងថា ករណីនេះម្ចាស់ផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉ាវគាត់ក៏បារម្ភខ្លាំងដូចអាជ្ញាធរយើងដែរពីលទ្ធភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ក៏សុំបិទខ្ទប់តែម្តង។លោកបានបន្តថា មកពីគាត់ យល់ថា ផ្សារមង្គលបូរីជិតខាងនៅទីរួមស្រុក មានមនុស្សច្រើនអ៊ូរអរ ហើយផ្ទុះនូវជំងឺកូវីដ១៩ ។


ដូច្នេះ បើផ្សារមង្គលបូរីឬផ្សារតាយ៉ាវនៅបើក ក៏គង់នឹងមានហានិភ័យករណីនេះដែរ ។ម្ចាស់ផ្សារ បានសុំការអន្តរាគមន៍ពីអាជ្ញាធរដើម្បីបិទខ្ទប់ផ្សារ។ប៉ុន្តែ គេសង្កេតឃើញអាជីវករ ពិសេសអ្នកលក់ម្ហូបអាហារ និងរបស់ប្រើប្រាស់បាននាំទៅលក់ដូររាយប៉ាយនៅខាងក្រៅផ្សារ ឬតាមចិញ្ចើមផ្លូវ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឱ្យដឹងកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ ថា៖ អាជីវករលក់ដូរ នៅផ្សារមង្គលបូរី ត្រូវបានរកឃើញអ្នកផ្ទុកកូវីដ១៩ចំនូនជាង៣០នាក់នាក់។ក្នុងនោះ ចេះតែបន្តរកឃើញបន្ថែមទៀត។ បូកសរុបទៅ នាប៉ុន្មានថ្ងៃថ្មីៗនេះ នៅស្រុកមង្គលបូរីមានករណីវិជ្ជមានកូវីដ១៩ រាយប៉ាយជាង៦០នាក់ហើយ។អាជីវករធ្លាប់លក់ដូរនៅផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉វ មួយចំនួនក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *