(ខេត្តកណ្តាល)៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅសហការជាមួយផ្នែកជំនាញបានបង្រ្កាបមុខសញ្ញាចែកចាយ ថ្នាំញៀនដុះស្លែមួយក្រុមបានយ៉ាងយោគជ័យ ។
ដោយសមត្ថកិច្ចក្រុងតាខ្មៅបានវែកមុខ និង បានបង្រ្កាបមេក្លោងគ្រឿងញៀណចំនួន២នាក់ ក្នុងករណីរក្សាទុកសារធាតុញៀន ដោយខុសច្បាប់ ។
ប្រតិបត្តិការខាងលើនេះបាន ធ្វើឡើងនៅចំណុចបន្ទប់ជួលលេខ៨ជាន់ទី២ភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៦-០៧-២០២១ វេលាម៉ោង២០-២៥នាទី ។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោមនេះ ៖
ទី១-ឈ្មោះសាន.វណ្ណី ហៅអំបិលភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ( ឃាត់ខ្លួន )
២.ឈ្មោះ ជយ័.វិរ:ពង្ស ភេទប្រុស១៧ឆ្នាំ ។
អ្នកទាំងពីររស់នៅបន្ទប់ជួលលេខ៨ជាន់ទី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងរូមមាន៖..
-ម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ
– ម៉ូតូ ហុងដា Scoopy ពណ៍ក្រហម កណ្តាល 1N: 4250
សមត្ថកិច្ចបានរៀបរាប់បន្តទៀតថា៖ មុនពេលកើតហេតុកំលាំងប៉ុស្តិ៍ បានដើរល្បាតដល់ចំណុចផ្ទះជួល ក្រោយរោងចក្រគីមសេងភូមិព្រែកសំរោង៣សង្កាត់តាខ្មៅពេលនោះបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នៅក្នុងម៉ូតូស្គុបពីរពណ៏ក្រហមអ្នកជួញដូរហើយពេលនោះកំលាំងប៉ុស្ដិ៍តាខ្មៅបានជួបជាមួយអ្នកមើលផ្ទះជួលរួចក៏បានហៅម្ចាស់ម៉ូតូចុះមកដើម្បីចាក់កែបធ្វើកាឆែកឆេរក៏បានរកឃើញនូវម្សៅសថ្លាសង្ស័យថាសាធាតុញៀនចំនួនបីកញ្ចប់ធំនៅក្រោមកែបម៉ូតូស្គុបពីរពណ៏ក្រហមរួចហើយបានធ្វើឃាត់ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅអធិការនគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ តែម្តង ៕
ដោយ៖ សុវណ្ណារាជ