ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនបាន០៩នាក់និងវត្ថុតាងមួយចំនួននៅឃុំកំពង់ប្រាំង,,,

(ខេត្តព្រៃវែង)៖ ដោយមានការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង។
នៅថ្ងៃទី១៩/០៥/២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងការិយាល័យជំនាញខេត្តព្រៃវែងសហការជាកម្លាំងជំនាញគ្រឿងញៀនស្រុកពារាំងចុះបង្ក្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់ថ្នាំញៀន ជាក់ស្តែង បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៩នាក់ ក្នុងនោះ(ជួញដូរ០៣នាក់)និងប្រើប្រាស់០៦នាក់)៖
ទី១,ឈ្មោះ នឿន ឈិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែករស់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដកហូតបានម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០៥កញ្ចប់តូច , ទូរសព្ទ័ដៃ០១គ្រឿង,សំភារះវេចខ្ចប់និងជក់មួយចំនួន លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។
ទី២,ឈ្មោះ ងួន ធុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដកហូតបានម៉្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់តូច លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។
ទី៣,ឈ្មោះ យ៉ាន សុីណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(អវិជ្ជមាន)ជាមុខសញ្ញាជួញដូរ។
ទី៤,ឈ្មោះ ផង់ សិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្នោតញី ឃុំខ្ពោប ស្រុកស្អាង ខេត្តកណ្តាល ដកហូតបានម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
៥,ឈ្មោះ ដោះ ឃា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាំងរលៀង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដកហូតបានម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
៦,ឈ្មោះ ផង់ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្នោតញី ឃុំខ្ពោប ស្រុកស្អាង ខេត្តកណ្តាល ដកហូតបានម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
៧, ឈ្មោះ ជា វុត្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងកាត់សក់ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដកហូតបានម៉ូតូ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
៨, ឈ្មោះ សួន សុីតុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល *ខេត្តកណ្តាល* លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
៩,ឈ្មោះ ភ័ណ្ឌ សុខអូន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃធំ ឃុំសាឡុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។

វត្ថុតាងចាប់យករួមមាន៖
ម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០៧កញ្ចប់តូច សម្ភារៈវេចខ្ចប់និងជក់មួយចំនួន។

តាមប្រភពសមត្ថកិច្ចបានប្រាប់ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»នៅល្ងាចថ្ងៃទី២០,០៥,២០២១នេះថា៖ជនសង្ស័យទាំង០៩នាក់រួមនិងវត្ថុតាងបានក៏សាងសុំរឿងបញ្ជូន ទៅតុលារកា ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋអបអរសាទរ និងអាជ្ញាធរមានសមត្ថកិច្ច ឃុំ ស្រុក ខេត្តព្រៃវែង ដែលបានចុះបង្រាប មុខសញ្ញាជួញដូរនិងប្រើប្រាស់ដើម្បីលក្ខណៈ ភូមិ ឃុំ មានសុវត្ថភាពទាំង០៧ចំណុច។

ជាចុងក្រោយប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ស្រុក ខេត្តព្រៃវែង សូមសុំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនិងតុលាការ ទាំងអស់ឲ្យមានចំណាត់ការ យ៉ាងក្តៅ គគុក ដល់ពួកលក់ដូរនិងចែកចាយថ្នាំញៀនទាំងអស់នោះ ទៅតាមផ្លូវច្បាប់ផងទាន,,,! កុំក្រាន់តែ បង្អើរ ចាប់ហើយ ប្រលែងវិញ ឲ្យមកគំរាម គំហែង អ្នករាយការណ៍ ដូចពលរដ្ឋរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា៖ ចាប់យកតែលុយហើយលែងវិញនោះ៕ដោយ៖ ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *