ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកអាចម៍ដីរបស់លោក ហ៊ុល សេងហាប់ កំពុងបំផ្លាញផ្លូវនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ

(ខេត្ដបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ បានប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិតែម្ដង ដោយក្រុមរថយន្តដឹកអាចម៍ដីលក់នេះត្រូវបានគេស្គាល់ថាម្ចាស់ឈ្មោះ ហ៊ុល សេងហាប់ ។

ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរបានលើកឡើងថាពួកគាត់មានការភ័យខ្លាចរថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវជាតិលេខ៥៨ម្តងៗ។

ម្យ៉ាងវិញទៀតពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ។

ពលរដ្ឋបានឲ្យដឹងបន្ដថាក្រុមឈ្មួញរកសុីទិញអាចម៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកអូជ្រៅនិងក្រុងប៉ោយប៉ែត បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ។

បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម អ៑ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់និងការពារផ្លូវផង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *