ព័ត៌មានសន្តិសុខសង្គម

កូនកញ្ច្រែងលក់ឆ្នោតវៀតណាមត្រូវបានកម្លាំងនគរបាលហៅធ្វើកិច្ចសន្យា នៅស្រុកពារាំង

(ខេត្ដព្រៃវែង)៖ ក្រោយពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន”ម្ចាស់ទន្លេមេគង្គ” ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ថ្មីៗនេះ ក្រុមការងារប្រតិកម្មរហ័ស និងព័ត៌មានពិនិត្យឃើញថា សារព័ត៌មាន ” ម្ចាស់ទន្លេមេគង្គ” បានចុះផ្សាយថាមានមេឆ្នោត និងអ្នកកត់កន្ទុយលេខវៀតណាម ឈ្មោះ ប្រុស និងឈ្មោះ ថេង នៅឃុំកំពង់ចម្លង កំពុងរីកដូចផ្សិត ក្រោយពីមានកិច្ចសន្យានៅដំណើរការបានយ៉ាងរលូន តែសមត្ថកិច្ចមិនបង្ក្រាបសង្ស័យតែ…… ?។

បន្ទាប់ពីទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកពារាំង ចុះស្រាវជ្រាវ និងអនុវត្តវិធានការជំនាញ ទទួលបានលទ្ធផលដូចខាងក្រោម ៖

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញបានកោះហៅកូនកញ្ច្រែងលក់ឆ្នោតវៀតណាម ឈ្មោះ ទឹម សុខរ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិបទសន្ទ្រាស ឃុំកំពង់ពពិល ស្រុកពារាំង បន្ទាប់ពីការសាកសួរឈ្មោះ ទឹម សុខរ៉េន បានសារភាពថា ខ្លួនគឺជាកូនកញ្ច្រែង(កន្ទុយលេខ ) វៀតណាម ពិតប្រាកដមែន ។ ដោយដើរកត់កន្ទុយលេខនៅក្នុងបរិវេណផ្សារកំពង់ពពិល និងបន្តទៅឲ្យមេកញ្ច្រែងឈ្មោះ ប្រុស និងឈ្មោះ ថេង ទាំង២នាក់ មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បុរសជាកូនកញ្ច្រែងឈ្មោះ ទឹម សុខរ៉េន ត្រូវបានសមត្ថកិច្ចធ្វើកាអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដើរកត់កន្ទុយលេខដែលជាទង្វើខុសច្បាប់ពីពេលនេះតទៅ ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន ម្ចាស់ទន្លេមេគង្គ សាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើស ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន ចាត់វិធានការអនុវត្តជំនាញ ឬ វិធានការច្បាប់បានទាន់ពេលវេលា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *