ព័ត៌មានសន្តិសុខសង្គម

បុរស ម្នាក់ បើករថយន្តទាំងស្រវឹងបុកអ្នកជិះកង់ស្លាប់ នៅគល់ស្ពានមេគង្គ សមត្ថកិច្ច បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត

(ខេត្ត ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅស្ពានមេគង្គខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ។

តាមប្រភពព័ត៍មានពី មន្រ្តីជំនាញ ការិយាល័យ ចរាចរ បានឲ្យដឹងថា
ភាគី អ្នកជិះកង់ ឈ្មោះ គង់ ខេង អាយុ ៦៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់បង់ជីវិត បន្ទាប់ពីក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ តាមរថយន្តពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ ហេង សុខណាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ច ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅគល់ស្ពានមេគង្គ ត្រើយខាងកើត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ រថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿង បានបុកអ្នកជិះកង់ កំពុងហាត់ប្រាណ ធ្លាក់ពីលើស្ពាន បាត់បង់ជីវិត ពេលធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ ស្រុកថាឡាបរិវ៉ាត់។ ភ្លាមនោះ រថយន្តក៏បានជ្រុលចង្កូត ទៅបុកជាប់នឹងក្បាលស្ពានមេគង្គ។

បេីតាមលោក ឈឿន ម៉េង នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 2A3323 និងកង់របស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោក។ លោកប្រធាន ការិយាល័យ រូបនេះ បន្តថា មូលហេតុ ដោយសារអ្នកបើកបររថយន្ត ក្នុង ស្ថានភាព ស្រវឹង បានល្មើសនឹងច្បាប់ចរាចរណ៍៕

adm

Leave a Reply

Your email address will not be published. Required fields are marked *