ព័ត៌មានសន្តិសុខសង្គម

លាន់ដូចរន្ទះ! រូបសំណាក់នាគព័ន្ធខេត្តស្វាយរៀង ត្រូវរថយន្តកុងតឺន័របុកខ្ទេចទាំងស្រុងរាបដល់ដី

(ខេត្តស្វាយរៀង) ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រហែលជា ៨ និង៣០នាទីយប់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ 3C-0630 លេខកន្ទុយរឺម៉ក ភ្មំពេញ 4A-1592 បើកបរមកពីទិសខាងលិច ឆ្ពោះមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ១ លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាក់នាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា”ខេត្តស្វាយរៀងសូមស្វាគមន៍” បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុងរាបដល់ដីតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ រហូតដល់ម៉ោង១០:០០យប់ សកម្មភាពទាញឡានកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនៅមិនទាន់រួចរាល់នៅឡើយនោះទេ ។

image
ពាក់ព័ន្ធករណីដែលបង្គគ្រោះថ្នាក់ចរាចរណ៍នេះដែរ បើតាមការសន្និដ្ឋានពីមតិមហាជន បាននិយាយពីមាត់មួយទៅមាត់មួយថា ទី១ មកពីទីកន្លែងនេះមានសភាពងងឹតពេក ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រ នៃខេត្តស្វាយរៀងបានច្បាស់លាស់, ទី៣ សង្ស័យអ្នកបើករថយន្ត បង្កខាងលើលេងទូរសព្ទបណ្ដើរ, ទី៤ សង្ស័យអ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្ករួច ក៏បានដើរចោលរថយន្តយ៉ាងរំភើយបន្សល់ទុកនូវរថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធយ៉ាងប្រហើរ ។

គួរបញ្ជាក់ផងដែរនៅរង្វង់មូលនាគព័ន្ធនេះតែងតែមានរថយន្តតូចធំបុកជាញឹកញាប់នៅពេលយប់ ៕ ដោយ៖ ព្រហ្មសាវ៉េត

adm

Leave a Reply

Your email address will not be published. Required fields are marked *