ព័ត៌មានជាតិ

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់តំណែងលោក ចេម ប្រា ជាអភិបាល នៃគណៈអភិបាលស្រុកពារាំង!

(ព្រៃវែង)៖ នារសៀលថ្ងៃទី០២.១១.២០២២នេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់តំណែងអភិបាលនៃគណៈ អភិបាលស្រុកពារាំង ខេត្តព្រៃវែង។
ពិធីនេះធ្វើឡើង នៅសាលាស្រុកពារាំង ខេត្តព្រៃវែង ដែលមានការចូលរួម ពីមន្ត្រីជំនាញពាក់ព័ន្ធ រួមនិងពលរដ្ឋយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើមលោក ចន វៃ អភិបាលស្រុកពារាំងស្ដីទី បានឡើងអានរបាយការណ៍ ស្ដីពីស្ថានភាព កសិកម្មសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ នានា ក្នុងស្រុកពារាំង ជូនអង្គពិធី។

ក្នុងនោះលោក ចេម ប្រា អតីតអភិបាលរងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ត្រូវបានប្រកាសតែងតាំង ជាអភិបាល នៃគណៈអភិបាលស្រុកពារាំង ខេត្តព្រៃវែង ជំនួយលោក ហ៊ី ធួក ដែលបច្ចុប្បន្នៈ ជាអភិបាលរង ខេត្តព្រៃវែង។

ក្រោយទទួលបានការប្រកាសតែងតាំងលោក ចេម ប្រា អភិបាលស្រុកពារាំង បានប្ដេជ្ញាបំពេញកិច្ចការងារ ជូនសង្គមជាតិ នឹងបម្រើពលរដ្ឋ ដោយភាពស្មោះត្រង់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ ផ្ដាំផ្ញើចំពោះលោក ចេម ប្រា ដែលទើបឡើងតំណែងជាអភិបាលស្រុកពារាំងថ្មី ។
ត្រូវឱ្យខិតខំបំពេញកិច្ចការងារ បម្រើពលរដ្ឋ ដូចដែលខ្លួនបានប្ដេជ្ញា និងមានមតិសំណេះសំណាល សួរសុខទុក្ខ មន្ត្រីរាជការក្នុងពិធីផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *