(ខេត្តស្វាយរៀង)៖ ដោយមើលឃើញក្នុងក្រុងស្វាយរៀងក៍ដូចជាខេត្ដស្វាយរៀង មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ជាពិសេសផ្លូវថ្នល់ ស្ពាន ត្រូវបានពង្រីក ចាក់កៅស៊ូ និងបេតុង គ្រប់ច្រកល្ហក ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរទៅ មក។
ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតំបន់ខ្លះៗ មិនទាន់បានពង្រីក ក៏ដូចជាចាក់បេតុងឱ្យបានល្អនៅឡើយដែរទេ តួយ៉ាងពលរដ្ឋរស់នៅភូមិធ្មល់ សង្កាត់ចេក ដែលរស់នៅក្នុងស្ថានភាពផ្លូវលំបាក តូចចង្អៀតនេះ បាននាំគ្នាសំណូមពរដល់ ឯកឧត្តម ម៉ែន វិបុល នៃគណៈអភិបាលខេត្ដស្វាយរៀង និង លោកណុបចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង អោយជួយដោះស្រាយបញ្ហានេះផង ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។
ពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ ដោយសារតែផ្លូវរួមតូច ដោយម្ចាស់ដីជាប់ផ្លូវ បានសាងសង់របងថ្មរំលោភយកដីចំណីផ្លូវ។
ក្រុមពលរដ្ឋបានបញ្ជាក់ថា កាលពីថ្ងៃ ចុះបើកការដ្ឋានជុសជុលផ្លូវកន្លងទៅនេះពលរស្នើរសុំពង្រីកផ្លូវនេះឱ្យមានទទឹង៨ម៉ែត្រ តែរហូតមកដល់ពេលនេះ មិនទាន់ធ្វើហើយនោះទេដោយមានការរាំងស្ទះម្ចាស់ដីបានធ្វើរបងថ្មរំលោភយកដីចំណីផ្លូវនេះដែលជាហេតុដែលធ្វើឲ្យផ្លូវមិនបានគ្រប់ទំហំតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋ បានសូមឱ្យលោកអភិបាលក្រុងស្វាយរៀងក៍ដូចជាឯកឧត្ដមអភិបាលខេត្ដស្វាយរៀង មេត្តាជួយអន្តាគមន៍ទៅខាង ម្ចាស់ដីដែលបានធ្វើរបងថ្មរំលោភយកដីចំណីផ្លូវដែលមានទីតាំងខាងលើនេះដើម្បីជួយរំកិលរបងចូលក្នុងដើម្បីអោយគ្រប់ទំហំផ្លូវដែលប្រជាពលរដ្ឋស្នើរសុំផង ព្រោះវាជាក្ដីកង្វល់មួយ ប្រសិនមានអគ្គីភ័យ ឆាបឆេះជាយថាហេតុណាមួយនោះ រថយន្តពន្លត់អគ្គីភ័យ គឺមិនអាចចូលជួយអន្តរាគមន៍បានទាន់ពេលនោះទេ។
ក្រុមពលរដ្ឋបានបន្តថា បច្ចុប្បន្នមានទទឹងត្រឹមតែ៤ម៉ែត្រ ដែលសូម្បីតែម៉ូតូក៏ពិបាកបើកជៀសគ្នាដែរ ចុះទម្រាំរថយន្តរឹតតែពិបាកទៅទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ពួកគាត់នាំគ្នារាយការណ៍ជួន ទៅលោកចៅសង្កាត់ព្រមទទាំងធ្វើលិខិតស្នើរសុំពង្រើកផ្លូវដោយប្រជាពលរដ្ឋផ្ដិតមេដៃជាង៩០គ្រួសារដែរ ដែលមានលោក ញឹម សាំ ជាចៅសង្កាត់ចេក ដឹងលឺ ។
ដូច្នេះប្រជាពលរដ្ឋក្នុងភូមិធ្មល់ សង្កាត់ចេក ដែលធ្វើដំណើរតាមផ្លូវនេះ មានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់លើការដឹកនាំរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង និងលោក ណុប ចំរើនអភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង ដែលលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាផូនបងប្អូនប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងនេះផងដែរ ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើកនេះសង្ឃឹមជឿងជាក់លើអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តស្វាយរៀងថានិងអាចដោះស្រាយជួនពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះដើម្បីងាយស្រួលធ្វើដំណើរទៅប្រកបមុខរបរកសុី ក៏ដូចជាដឹកជញ្ជូនដំណាំកសិផលដែលបង្ករបង្កើនផលបានទៅកាន់ទីផ្សារ ។
អង្គភាពយើងនឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ ៕ ដោយ៖លោកប៉ែន ឡា