(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប NX200Tមួយគ្រឿងពេលកំពុងធ្វើដំណើរស្រាប់តែរេចង្កូតធ្លាក់ប្រឡាយទឹកធ្វើឱ្យអ្នកបើកបរព្រលឹងចុងសក់តែមិនមានអ្នកគ្រោះថ្នាក់ទេ។ហេតុការណ៍នេះនៅតាមផ្លូវអមមាត់ប្រឡាយ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ។
ពលរដ្ឋបានឱ្យដឹងថា៖មុនកើតហេតុមានរថយន្តLexus NX200T ពាក់ផ្លាកលេខ ភ្នំពេញ 2BF-3915 រថយន្តបើកមកដល់កន្លែងកើតហេតុបានរេចង្កូតធ្លាក់ប្រឡាយទឹកតែម្តងដែលអាចមកពីដីរអិលដោយសារមេឃទើបភ្លៀងរួច។
ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសទេខូចខាតតែរថយន្តប៉ុណ្ណោះ។ក្រោយកើតហេតុម្ចាស់រថយន្តបានស្ទូចរថយន្តយកទៅជួសជុល ៕