ព័ត៌មានសន្តិសុខសង្គម

នគរបាលសង្កាត់ស្ទឹងមានជ័យ បានឃាត់ខ្លួនចោរអំបុកអំ បែង២នាក់ ក្រោយបានលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើន .!

(ភ្នំពេញ)៖ កងកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក៏បាន ជនសង្ស័យចំនួន ០២ នាក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងបានឃាត់ពួកគេឲ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានឧបករណ៍សម្រាប់កាច់សោរកម៉ូតូ ផងដែរ។

ឈ្មោះ ជា សម្ផស្ស ភេទ ប្រុស អាយុ ៣១ ឆ្នាំ និងឈ្មោះ សំរិទ្ធ ភារុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ បានដើររុញរទេះ ០១ គ្រឿង (សម្រាប់រើសអេតចាយ) ។

ប្រតិបត្តិការនេះដែរ នៅចំណុចបណ្តោយផ្លូវ លំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទីទី១៥ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង
2: ០០នាទីរំលងអាធ្រាត្រ។

សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាង មានដូចជា ៖ រទេះរុញ ចំនួន ០១,
ដែកចុងស្រួចចំនួន ០២ ដើម,
សោរទីបលេខ៨ចំនួន ០១ ដើម,
សោរតាន់លេខ១០ចំនួន ០១ ដើម,
ទុលឡឺវីសចំនួន ០២ ដើម,
ដង្កាប់ដងពណ៌លឿងលាយក្រហមចំនួន ០១ ដើម,
កន្ត្រៃកាត់ស័ង្កសីដងពណ៌ទឹកក្រូចចំនួន ០១ ដើម,
កន្ត្រៃកាត់ដែកដងពណ៌ខៀវចំនួន ០១ដើម
ពូថៅដងឈើចំនួន ០១ ដើម ។

*បច្ចុប្បន្នជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ជា សម្ផស្ស ភេទ ប្រុស អាយុ ៣១ ឆ្នាំ និងឈ្មោះ សំរិទ្ធ ភារុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។ ដោយ៖ សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *