ព័ត៌មានសន្តិសុខសង្គម

នគរបាលប៉ុស្តិ៍កំពង់ស្វាយ បានសួរនាំ និងឈានទៅដល់ឃាត់ខ្លួនស្ទាវម្នាក់.ក្នុងការសង្ស័យ.ខណៈកំពុងដើរតាមផ្លូវម្នាក់ឯង.!

(កណ្តាល)៖ កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ និង កម្លាំងប្រជាការពារ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ លុះមកដល់ចំណុចកើតហេតុ ក៍បានឃើញជនសង្ស័យកំពង់ដើរនៅតាមផ្លូវ ម្នាក់ឯង ។

ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំនិងធ្វើការឆែកឆេរទៅលេីខ្លួនជនសង្ស័យក៏ប្រទះឃេីញថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់តូចនៅនឹងខ្លួន បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះ វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយខ្លួនទិញក្នុងតម្លៃ ២០០០០៛ ( ពីរម៉ឺនរៀល)

បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ចប៉ុស្តិ៍ ក៍បានបញ្ជួនជនសង្ស័យរួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *