ព័ត៌មានរាយការណ៍

លោកព្រុំ ធី ហៅធីម្រេច មេឈ្មួញរកស៊ីបទល្មើសព្រៃឈើ ដ៏ល្បីម្នាក់ដឹកឆ្លងដែនដី២ខេត្ត សមត្ថកិច្ចមិនហ៊ានប៉ះ,,,!

ខេត្តព្រះវិហារ ៖ មានសេចក្តីរាយការណ៍ពីក្រុមមន្ត្រីជាច្រើននាក់នៃខេត្តព្រះវិហារក៍ដូចជាខេត្តកំពង់ធំ

បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ មានសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ចេញពីតំបន់ព្រៃការពារផ្សេងៗក្នុងមូលដ្ឋានខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំ តាមរថយន្តសាំយ៉ុងកែឆ្នៃ រថយន្តលីវរ៉ូ និងរថយន្តសាំយ៉ុងឃ្លុប ដែលគេស្គាល់ម្ចាស់រថយន្តនោះឈ្មោះថា ព្រុំ ធី ហៅធីម្រេច ហៅធីពុករលួយ និងឈ្មោះបញ្ញា រួមនិងឈ្មោះភ័ក្រ ផងដែរ ដោយឈ្មោះទាំង៣នាក់ខាងលើនេះ ជាឈ្មួញឈើដ៏មានអំណាច មិនខ្លាចក្រុមសមត្ថកិច្ចនោះឡើយ ដោយពួកគេធ្វើសកម្មភាពដឹកឈើយ៉ាងចំហរតែម្តង ។

បើតាមក្រុមសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់បានប្រាប់មកអង្គភាពសារព័ត៌មាន យើងឲ្យដឹងថា ពួកឈ្មួញល្បីឈ្មោះទាំង៣នាក់ខាងលើនេះ ពិសេសឈ្មួញឈ្មោះព្រុំ ធី ហៅធីពុករលួយនោះ បានដឹកឈើប្រណិតៗរាប់សិបឡាន ដោយបើកឆ្លងកាត់ស្រុករវៀ ក្នុងខេត្តព្រះវិហារ យកទៅលក់តាមទីតាំងលក់ឈើនៅខេត្តកំពង់ធំ ពិសេសលក់ឲ្យដេប៉ូឈ្មោះលោក ហ៊ីង និងដេប៉ូចែលីន ដែលគេស្គាល់ថា ចែ លីន នេះជាជើងខ្លាំងប្រចាំភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ក្រុមសមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងទៀតថា ក្រុមឈ្មួញឈើរបស់លោកព្រុំ ធី និងគូរកនទាំងនេះ បានធ្វើសកម្មភាពដឹកឈើជារៀងរាល់យប់ថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ចតាមដងផ្លូវឡើយ ហើយថែមទាំងបានបោះពាក្យសំដីដាក់សមត្ថកិច្ចនៅគោលដៅតាមផ្លូវថា អាញ់បានជួបចចារ ជាមួយលោកនួន សុខុន នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ស៊ុមសុីវដ្ថា នាយផ្នែករវៀង និងលោកហោ ប៉ុនហួរ ដែលជាគណៈអភិលស្រុករវៀង ព្រមទាំងមេអាវុធហត្ថ(PM)ស្រុក និងមេស្នាក់ការព្រំប្រទល់ស្រុករវៀង រួចរាល់អស់ហើយ ។

ប្រជាពលរដ្ឋមួយចំនួនធំក្នុងខេត្តព្រះវិហារ និងកំពង់ធំ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុករវៀង សូមសុំណូមពរដល់ឯកឧត្តមអភិបាល ខេត្តព្រះវិហារ និងឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ រាល់ឈ្មួញឈើល្មើសច្បាប់តាមដងផ្លូវ សូមមេត្តាមានវិធានការត្រួតពិនិត្យផងទាន ជាពិសេសអស់លោកផ្នែករដ្ឋបាលព្រៃឈើរវៀងមេត្តាត្រួតពិនិត្យទៅលើការដឹកជញ្ជួនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះលោកព្រុំ ធី ហៅធីម្រេច ធីរលួយ និងឈ្មួញដទៃទៀត ដែលគេស្គាល់ថាមេឈ្មួញជើងខ្លាំងមិនចេះខ្លាចញញើតសមត្ថកិច្ចនោះផង ដើម្បីកុំឲ្យពួកឈ្មួញទាំងនេះពើងទ្រូងដាក់សមត្ថកិច្ច និងមើលងាយដល់ស្ថាប័នមានសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់តែមិនហ៊ានបង្ក្រាបបទល្មើសរបស់ពួកគេនោះ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់បងប្អូនមន្ត្រីក្នុងខេត្តព្រះវិហារ និងកំពង់ធំស្តីពីករណីមេឈ្មួញរកស៊ីបទល្មើសព្រៃឈើឈ្មោះព្រុំ ធី ហៅធីម្រេច និងបក្ខពួកនោះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឈ្មោះព្រុំ ធី ហៅធី ម្រេច បានទេ។ ដោយឡែកលោកអភិបាលខេត្តទាំងពីរ ខលចូលតែគ្មានអ្នកលើក ។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺណាមួយពីភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *